ទៅហើយមកវិញ! ក្រោយបិទជាង ១០ ម៉ោង ឥលូវអ្នកលេង TikTok នៅអាមេរិក អាចបើកប្រើវិញបានហើយ

Share This

ប្រមាណជា ១២ ម៉ោងបន្ទាប់ពី TikTok  បិទមិនឱ្យដំណើរការនៅទឹកដីអាមេរិក ឥលូវនេះវាបានត្រលប់មកវិញ ធ្វើឱ្យអ្នកប្រើប្រាស់នៅអាមេរិករីកមុខមាត់ជាថ្មី។ ការប្រើប្រាស់បានវិញនេះ គេសន្មតថាដោយសារប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ជាអ្នកសង្គ្រោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN

TikTok ស្វាគមន៍អ្នកប្រើប្រាស់នៅអាមេរិកត្រលប់មកវិញជាមួយ notification ថា៖ «អរគុណចំពោះការអត់ធ្មត់ និង ការគាំទ្ររបស់អ្នក។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Trump TikTok ត្រលប់មកសហរដ្ឋអាមេរិកវិញហើយ!»។

ជាការពិត TikTok ត្រូវបានបិទមិនឱ្យដំណើរការបាននៅអាមេរិកកាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុន។ ពេលនោះ អ្នកប្រើប្រាស់បានព្យាយាមបើកកម្មវិធី ប៉ុន្តែទទួលបានសារប្រាប់ពីការ offline និង សុំឱ្យអ្នកប្រើប្រាស់រង់ចាំការផ្តល់ព័ត៌បន្ទាប់។ កម្មវិធីនេះក៏មិនអាចប្រើប្រាស់បាននៅលើ Apple និង Google Play Stores ព្រមជាមួយកម្មវិធី Lemon8 និង កម្មវិធី CapCut ដែលសុទ្ធសឹងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន TikTok  គឺ ByteDance។

យ៉ាងណាមិញ មកដល់ព្រឹកថ្ងៃអាទិត្យ លោក Trump បាននិយាយថា លោកនឹងចេញដីកាប្រតិបត្តិមួយ បន្ទាប់ពីការឡើងតំណែងរបស់លោកនៅថ្ងៃចន្ទ ដើម្បីពន្យារពេលការអនុវត្តច្បាប់ដកឬហាមឃាត់។ មិនបានប៉ុន្មានផង ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ការចូលប្រើកម្មវិធី និង គេហទំព័ររបស់ TikTok បានចាប់ផ្តើមត្រលប់មកវិញសម្រាប់អ្នកប្រើប្រាស់អាមេរិក។

ការស្ដារឡើងវិញរបស់ TikTok នឹងក្លាយជាដំណឹងស្វាគមន៍សម្រាប់អ្នកប្រើប្រាស់អាមេរិកប្រមាណ ១៧០ លានគណនី។  អ្នកប្រើកម្មវិធីបានចំណាយពេលច្រើនម៉ោង និង រៀងរាល់ថ្ងៃ ដើម្បីស្វែងរកព័ត៌មាន ការកម្សាន្ត និង សហគមន៍ ហើយជាពិសេស ដើម្បីរកប្រាក់ចំណូលផងដែរ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ASUS Cambodia បានប្រកាស​ ASUS TUF Gaming F16 កំណែ​ទម្រង់ថ្មី​សន្លាង ការរចនា​ស្រាល ដំណើរការ​ដោយ AI កាន់​តែ​ប្រសើរ

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ព័ត៌មានបន្ថែម

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ