កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ បុរសឯករបស់កម្ពុជា ២ រូប គឺលោក កាវីន Mister Universe Cambodia 2025 និង លោក មឿន លីហេង Mister Teen Universe Cambodia 2025 បានចេញទៅបំពេញបេសកកម្មតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី MR UNIVERSE នៅឯប្រទេសឥណ្ឌា។
រយៈពេលជាង ១ សប្ដាហ៍ ដែលបុរសឯកកម្ពុជា លោក កាវីន និង លោក មឿន លីហេង បានធ្វើការប្រកួតបង្ហាញសមត្ថភាពបានយ៉ាងស្វាហាប់លេចធ្លោ ពីមួយវគ្គទៅមួយវគ្គលើឆាកអន្តរជាតិដ៏អស្ចារ្យនេះ បង្ហាញឱ្យពិភពលោកបានស្គាល់ពីកម្ពុជាកាន់តែច្បាស់។
មកដល់ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ បុរសឯកកម្ពុជាទាំងពីររូបនេះ កាន់តែធ្វើឱ្យមហាជនសរសើរ និង មានមោទកភាពខ្លាំង ខណៈអ្នកទាំងពីរបានបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យ អាចដណ្ដើមបានជ័យលាភីអន្តរជាតិពេញដោយមោទកភាពលើកមុខមាត់ជូនជាតិមាតុភូមិ។ ក្នុងនោះ លោក មឿន លីហេង ដណ្ដើមបានតំណែងជ័យលាភីឯកនៃកម្មវិធីអន្តរជាតិ Mister Teen Universe 2025 និង លោក កាវីន ទទួលបានជ័យលាភីរងទី ៣ Mister Universe 2025 ព្រមទាំងពានរង្វាន់ Winner Mr Stylist Icon ទៀតផង៕