កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ ថ្ងៃ ដើម្បីសម្រួលសោហ៊ុយដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្រុកដំណើរតាមបណ្ដាលខេត្តនានា ក្នុងប្រទេសកម្ពុជា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីពេលវេលាធ្វើដំណើតគឺចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។ ចំណែកពេលវេលាចេញដំណើរ សូមអានលម្អិតខាងក្រោម ៖