កាលពីរាត្រីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធី Rapper Fighter បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង បានស្វែងរកឃើញ Top 5 ដើម្បីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រផងដែរ។
ក្នុងវគ្គប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺមិនដូចមុនៗនោះឡើយ ដោយកៅអីរបស់ Coach RuthKo គឺមិនមានវត្តមានរបស់លោកទៀតទេ ក្រោយលោកបានចាកចេញគ្មានថ្ងៃត្រឡប់លាក្រុមគ្រួសារ មិត្តភក្តិ អ្នកគាំទ្រ ព្រមទាំងកូនសិស្សរបស់លោកក្នុងកម្មវិធី Rapper Fighter។
ជាការពិតណាស់ កូនក្រុមរបស់លោក RuthKo ដែលអាចបន្តដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្របាន គឺបេក្ខជន OG Golden ដែលលោកមានសមត្ថភាព និង ទទួលបានការគាំទ្រខ្លាំងពីមហាជន។
អ្វីដែលធ្វើឱ្យអ្នកទស្សនារំជួលចិត្តនោះ ខណៈ OG Golden ទទួលបានភាពជោគជ័យ ក៏មានការរួមចំណែកពីការបង្ហាត់បង្រៀនពីលោក RuthKo ជា Coach ប៉ុន្តែនៅពេលនេះ សិស្សបានឈានជើងមកដល់ភាពជោគជ័យមួយកម្រិតទៀតហើយ តែគ្មានវត្តមានលោកគ្រូទៀតនោះទេ។
ក្នុងការអាចបន្តដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រនោះដែរ លោក OG Golden បានរៀបរាប់ថា៖ «ជាដំបូងខ្ញុំចង់អរគុណទៅកាន់ទៅលោកគ្រូខ្ញុំ Ruthko។ បន្ទាប់ទៀត អ្នកគ្រប់គ្នា បន្ទាប់ទៀតម៉ាក់ខ្ញុំ និង យាយខ្ញុំដែលបានគាំទ្រ និង ជំរុញខ្ញុំមកដល់វគ្គនេះ។ អរគុណគ្រប់គ្នា ខ្លាំងមែនទែន ចេញពីចិត្តចាំជួបគ្នានៅ Final Round ថ្ងៃទី ២ ខែ ២ See You បងប្អូនទាំងអស់គ្នា»៕