ទោះសម្រេចបញ្ចប់អាជីពជាគ្រូពេទ្យមែន វេជ្ជ. ហ៊ាង រតនា នៅបន្តផ្តល់អាហារូបករណ៍ដល់និស្សិតរៀនពេទ្យដូចដើម តែត្រូវមានលក្ខខណ្ឌ ៣ នេះ

Share This

កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនិយមតាមដានវេជ្ជបណ្ឌិត ហ៊ាង រតនា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈវេជ្ជបណ្ឌិតចិត្តធម៌រូបនេះ បានប្រកាសបញ្ចប់អាជីពអស់មួយជីវិត បន្ទាប់មានបញ្ហាកើតឡើងក្នុងមន្ទីរពេទ្យព្យាបាលជំងឺរបស់លោកនាពេលកន្លងមក រហូតមានការបិទមន្ទីរពេទ្យលែងឱ្យបន្តអាជីវកម្ម។

យ៉ាងណាមិញ ក្រោយប្រកាសពីការបញ្ចប់អាជីពជាវេជ្ជបណ្ឌិតអស់មួយជីវិតហើយនោះ វេជ្ជ. ហ៊ាង រតនា ក៏បានប្រកាសនូវគោលជំហររបស់ខ្លួនដូចដើម នៃការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត ដែលលោកធ្លាប់បានធ្វើកន្លងមក។

ក្នុងនោះ វេជ្ជ. ហ៊ាង រតនា បានបញ្ជាក់ថា៖ «សម្រាប់សិស្ស-និស្សិតដែលមានបំណងស្នើសុំអាហារូបករណ៍ បងសុំផ្តល់ព័ត៌លម្អិតជាលើកចុងក្រោយ ព្រោះកៀកពេលប្រឡងដែរហើយ។ ពេលនេះពួកបង និង អ្នកមានសមត្ថភាព-លទ្ធភាពមួយក្រុម បានសហការគ្នាបង្កើតជាគណៈកម្មការមួយសម្រាប់ជ្រើសរើស និង ផ្តល់អាហារូបករណ៍ សម្រាប់សិស្ស-និស្សិតច្រើននាក់ និង ច្រើនជំនាញ (តែផ្តោតសំខាន់លើជំនាញវេជ្ជបណ្ឌិតទូទៅ និង ឯកទេស) ជារៀងរាល់ឆ្នាំ តែការជ្រើសរើសម្តងនេះខុសពីការជ្រើសរើសកន្លងមករបស់បង។

ការជ្រើសរើសនិស្សិតអាហារូបករណ៍បន្តបន្ទាប់ទៅនេះ នឹងជ្រើសរើសដោយការប្រឡងប្រកួតប្រជែង ដោយកំណត់ចំនួន និង លក្ខខណ្ឌច្បាស់លាស់ ហើយនឹងមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរសម្រាប់ជាប្រយោជន៍សម្រាប់និស្សិតផ្ទាល់ និង ស្ថាប័ន។

នៅពេលដែលប្រកាសប្រឡងជ្រើសរើសបេក្ខជន ពេលនោះនឹងសម្អិតអំពីបុគ្គលិកលក្ខណៈបេក្ខជនរបៀបណាខ្លះទើបមានសិទ្ធិដាក់ពាក្យប្រឡង លម្អិតអំពីកិច្ចសន្យាក្រោយពេលជាប់អាហារូបករណ៍។ល។ ការប្រឡងផ្តោតទៅលើ ៣ ចំណុច

១៖ ជីវភាពក្រីក្រពិតប្រាកដ (និងមានបញ្ជាក់និយមន័យ ដូចម្តេចទៅទើបចាត់ទុកថាក្រីក្រ)
២៖ សមត្ថភាព (រៀនពូកែ ក្លាហាន និង វៃឆ្លាត)
៣៖ ទឹកចិត្ត (ឬបេះដូង) ជាមនុស្សល្អមិនអាត្មានិយម។
»៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

២០ ឆ្នាំមានម្ដង! អ្នកគ្រូណាលី ពន្យល់ច្បាស់ៗពីយុគ ៩ យុគធាតុភ្លើង និង បង្ហើបពីវិស័យរីកចម្រើនខ្លាំងក្នុងយុគមួយនេះ

លទ្ធផលផ្លូវការ នៃកិច្ចប្រជុំ GBC លើកទី ២ ភាគីទាំង២ កម្ពុជា-ថៃ ឯកភាពគ្នាលើ ៦ ចំណុចនេះ

ផ្អើលនៅចិន! ប្រទះឃើញសត្វចម្លែករាងសំប៉ែតៗដូចកាក់ នៅរ៉ាយប៉ាយពេញឆ្នេរ មនុស្សម្នាភ្លូកទឹកភ្លូកដីទៅមើល

Lisa កំពុងត្រូវអ្នកគាំទ្រទូទាំងពិភពលោករិះគន់ទក់សាច់ រឿងស្លៀកខ្លី បញ្ចេញក្បាច់រាំឃើញដល់ប្អូនស្រី

លេចកន្ទុយហើយ! Gun ត្រូវគេសង្ស័យថាកិបកេងលុយមូលធិនិ យកទៅទិញឡានទំនើប ពេលនេះត្រូវពលរដ្ឋថៃ​ប្រទេចផ្តាសា លែងហ៊ានមកជាយដែនទៀត

ព័ត៌មានបន្ថែម

២០ ឆ្នាំមានម្ដង! អ្នកគ្រូណាលី ពន្យល់ច្បាស់ៗពីយុគ ៩ យុគធាតុភ្លើង និង បង្ហើបពីវិស័យរីកចម្រើនខ្លាំងក្នុងយុគមួយនេះ

លទ្ធផលផ្លូវការ នៃកិច្ចប្រជុំ GBC លើកទី ២ ភាគីទាំង២ កម្ពុជា-ថៃ ឯកភាពគ្នាលើ ៦ ចំណុចនេះ

Lisa កំពុងត្រូវអ្នកគាំទ្រទូទាំងពិភពលោករិះគន់ទក់សាច់ រឿងស្លៀកខ្លី បញ្ចេញក្បាច់រាំឃើញដល់ប្អូនស្រី

លេចកន្ទុយហើយ! Gun ត្រូវគេសង្ស័យថាកិបកេងលុយមូលធិនិ យកទៅទិញឡានទំនើប ពេលនេះត្រូវពលរដ្ឋថៃ​ប្រទេចផ្តាសា លែងហ៊ានមកជាយដែនទៀត

មានសង្ឃឹមហើយ! ក្រោយចុះកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃ​ទី​ ២៦ តុលា ក៏នឹង​បង្ក​លក្ខណៈ​មាន​ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង ​១៨ ​នាក់មកផ្ទះវិញ

ពុ-ទ្ធោ! ក្មេងតូចអាយុ ៤ ឆ្នាំត្រូវអកុសល បន្ទាប់ពីឪពុកម្ដាយទៅញ៉ាំអីពេលព្រឹក ភ្លេចកូនទុកចោលក្នុងឡានម្នាក់ឯង

មកដឹងលម្អិតពីស្ថានការណ៍ភូមិជោគជ័យ និងព្រៃចាន់ ដោយភាគីទាំងពីរអាចជជែកយកគោលការណ៍រួមមួយ ដើម្បីបោះបង្គោលព្រំដែនបណ្ដោះអាសន្ន

ប្រផ្នូលអីចេះ! នៅចិន កើតមានរឿងចម្លែក ប្រទះឃើញសុទ្ធតែធ្មេញមនុស្សក្នុងឌីមសាំ នំខេក និងចំណីអាហារផ្សេងជាច្រើនករណី

ស្វែងរកព័ត៌មាន​ ឬវីដេអូ