ពិតណាស់ កម្មវិធីអន្តរជាតិ Miss Asia Pacific International 2025 ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅរាត្រីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ និង បានរកឃើញម្ចាស់ជ័យលាភី Miss Asia Pacific International ប្រចាំឆ្នាំ ២០២៥ ហើយបានទៅលើបវរកញ្ញាមកពីប្រទេសប្រេស៊ីល នាង Isabela Fernandez។
ក្នុងវគ្គប្រកាសលទ្ធផលរាត្រីផ្ដាច់ព្រ័ត្រនេះដែរ ចំពោះបវរកញ្ញាកម្ពុជាយើង គឺអ្នកនាង មៀលីយ៉ាន ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាពិតជាមានក្ដីរំភើប និង មោទកភាពខ្លាំងចំពោះអ្នកនាង ខណៈកម្មវិធីបានប្រកាសកម្ពុជាចូលក្នុង Top 30 នាក់ចុងក្រោយ។
ដ្បិតតែបវរកញ្ញារូបនេះ មិនមានឱកាសចូល Top កំពូលនៃកម្មវិធីអន្តរជាតិនេះមែន ប៉ុន្តែនាងក៏ធ្វើបានយ៉ាងអស្ចារ្យអាចបំបែកកំណត់ត្រាជាស្រ្តីភាពជាម្ដាយដ៏មានឥទ្ឌិពលអាចឈានចូល Top លើកដំបូងក្នុងកម្មវិធីលំដាប់ពិភពលោក Miss Asia Pacific International 2025 ដ៏អស្ចារ្យនេះ។
ក្រោយពីបានបញ្ចប់ការប្រកួតយ៉ាងរលូន និង ទទួលបានលទ្ធផលល្អនេះដែរ អ្នកម៉ាក់រូបស្រស់ មៀលីយ៉ាន ត្រូវបានមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានផ្ទុះការចែករំលែកអបអរ និង បង្ហាញក្ដីរំភើបពេញដោយមោទកភាពចំពោះអ្នកនាង៕