កុំញ៉ាំញឹកពេក! ស្ត្រីខ្មែរម្នាក់ចូលចិត្តញ៉ាំបុកល្ហុង លទ្ធផលកើតជំងឺមហារីកពោះវៀនធំ កំពុងព្យាបាលច្រើនដំណាក់កាល

Share This

ក្នុងវ័យជាង ៣០ ឆ្នាំ អ្នកនាង ហួន ផល្លី ត្រូវបានគេស្គាល់ជាសហគ្រិនកាន់កាប់សិប្បកម្ម សាជីវកម្មខ្មែរ ឬ KhmerCorp ដែលផលិតស្បែកជើងខ្មែរ និង សម្ភារប្រើប្រាស់មួយចំនួនទៀត។​ យ៉ាងណាមិញ មួយរយៈក្រោយនេះ អ្នកនាងបានជួបបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយមានជំងឺមហារីកពោះវៀនធំ តម្រូវសម្រាកព្យាបាលច្រើនដំណាក់កាល។ ដើមឡើយ អ្នកនាងមិនធ្លាប់ឈឺធ្ងន់អ្វីទាល់តែសោះ តែដោយទម្លាប់ចូលចិត្តហូបបុកល្ហុងញឹកញាប់ វាបានក្លាយជាអាវុធធ្វើឱ្យអ្នកនាងរងគ្រោះវាមួយរំពេច។

ខណៈកំពុងតស៊ូព្យាបាល អ្នកនាងបានចែករំលែកបទពិសោធ និង រឿងរ៉ាវនៅពីក្រោយជំងឺនេះដូចតទៅ ៖ «ជម្រាបសួរបង​ប្អូនទាំងអស់គ្នា ថ្ងៃ​នេះខ្ញុំសុំចែករំលែកអំពីជំងឺមហារីកពោះវៀនធំ ដែលខ្ញុំកំពុងតែកើត និង កំពុងតែព្យាបាល។ ដំបូង​ខ្ញុំ​ជាមនុស្ស​ម្នាក់មិនដែលមានជំងឺប្រចាំកាយ មិនដែលឈឺអ្វីខ្លាំងទេ​ ទើបតែលើកទី ១ នេះ​ ខ្ញុំមានជំងឺដ៏សាហាវមួយនេះដែលគ្រប់គ្នាខ្លាច។

មុនពេលដែលខ្ញុំឈឺ​ គឺខ្ញុំចូលចិត្តញុំាបុកល្ហុង ៤ ទៅ ៥ ដងក្នុង ១ ខែ និង ញុំាប្រហិត។​ បន្ទាប់​មកខ្ញុំឧស្សាហ៍ហើមពោះ​ និង ពិបាកបត់ជើងធំ។

នៅចុងខែមេសា​ ឆ្នាំ ២០២៤​ ខ្ញុំ​មានអាការហើមពោះ​ ពិបាកបត់ជើងធំ​ មួយថ្ងៃរត់ចូលបន្ទប់ទឹកជិ​ត ១០ ដង​ ដោយសារបត់ជើងធំអត់ចេញ និង លាមកចេញអត់អស់​ និង មានធ្លាក់ឈាមមកតិចៗ។​ ខ្ញុំចាំមើលអាការបែបនេះជិតមួយសប្តាហ៍​ បានខ្ញុំទៅពេទ្យពិនិត្យ និង ពិគ្រោះជំងឺ​ពេលនោះពេទ្យបានយកឈាមខ្ញុំទៅពិនិត្យឃើញថា ខ្ញុំមានគ្រុន​ពោះវៀន​ ខ្ញុំ​យកថ្នាំមកលេបមួយរយៈ​ តែថ្នាំធ្វើទុក្ខខ្ញុំពេក ក៏ខ្ញុំឈប់ញុំាថ្នាំ​ ហើយខ្ញុំបានទៅញុំាថ្នាំខ្មែរបានមួយរយៈ​ ក៏ឃើញអាការបានធូរលែងធ្លាក់ឈាម​ ខ្ញុំក៏ញុំាអាហារតាមធម្មតាអត់មានតមអ្វីទេ។​

បន្ទាប់​មកក៏ខ្ញុំមានអាការពិបាកបត់ជើងធំ និង មានធ្លាក់ឈាមទៀត​ ខ្ញុំ​ក៏បានទៅផ្សំថ្នាំញុំាទៀត​ ពេទ្យ​ថាខ្ញុំរលាកពោះវៀន និង មានមេរោគក្នុងពោះវៀន​ ខ្ញុំ​ញុំាថ្នាំរយៈពេលជិតមួយខែ ហើយអាការបានធូរខ្លះដែរ​ តែនៅតែធ្វើឱ្យខ្ញុំពិបាកបត់ជើងធំជាខ្លាំង​ វាធ្វើ​ឱ្យខ្ញុំដឹងថានៅក្នុងពោះវៀនខ្ញុំមានដុំអ្វីមួយធ្វើឱ្យស្ទះលាមក​ ហើយលាមកបានប្តូររូបរាងទៅជាតូចៗ​ ពេទ្យ​ក៏បានប្រាប់ឱ្យខ្ញុំទៅឆ្លុះពោះវៀនធំមើល​ ក្រែងអាចមានដុះសាច់នៅពោះវៀន។

ពេលនោះក៏ខ្ញុំមិនទាន់បានទៅពេទ្យឆ្លុះដែរ​ ខ្ញុំ​ទុករហូតដល់ដើមខែវិច្ឆិកា ឆ្នាំ ២០២៤​ នេះ​ វាធ្វើទុក្ខខ្ញុំខ្លាំង ទើបខ្ញុំទៅពេទ្យរុស្សីសម្រាកដើម្បីឆ្លុះមើលពោះវៀន។​ ពេលនោះលទ្ធផលចេញមកឃើញខ្ញុំមានដុះសាច់យ៉ាងធំក្នុងពោះវៀនធំរបស់ខ្ញុំ​ ហើយពេទ្យបានយកសាច់ទៅពិនិត្យ​ តែមិនទាន់បានដឹងលទ្ធផលថាជាសាច់អ្វីទេ​ ពេទ្យ​ឱ្យខ្ញុំវះកាត់លក្ខណះធំ​ ហើយថាជាសាច់មហារីក ទាំងដែលមិនទាន់ដឹងលទ្ធផល​ ពេលនោះខ្ញុំទទួលយកអត់បានទេនៅពេលដែលឮពេទ្យប្រាប់បែបហ្នឹង។ ខ្ញុំ​ឡើងធ្លាក់ទឹកចិត្តញុំាលែងចូល គេងលែងលក់គិតតែពីយំ។

ពេលនោះខ្ញុំក៏បានប្រាប់បងៗដែលជាមិត្តរបស់ខ្ញុំ និង បងប្អូនខ្ញុំ​ ពួកគាត់ក៏ឱ្យខ្ញុំចេញពីពេទ្យ​ ដើម្បីទៅពេទ្យនៅថៃដើម្បីពិនិត្យឱ្យបានច្បាស់​ តែពេលនោះខ្ញុំពិតជាគ្មានលទ្ធភាពទៅពិនិត្យនៅក្រៅប្រទេសមែន។​ ដោយសារតែព្រះអង្គបានប្រទានពរខ្ញុំ ឱ្យខ្ញុំស្គាល់បងប្អូនមិត្តភក្តិល្អៗ​ ទឹកចិត្តល្អ​ ពួកគាត់បានជួយឱ្យខ្ញុំខ្ចីលុយមួយចំនួន​ និង រៃអង្គាសលុយឱ្យខ្ញុំដើម្បីព្យាបាលជំងឺ​ ខ្ញុំក៏បានធ្វើដំណើរទៅពិនិត្យជំងឺនៅពេទ្យសុរិន្ទ​។ ពេលនោះខ្ញុំបានពិនិត្យទាំងអស់ និង ច្រឹបសាច់លើកទី ២ ទៅពិនិត្យ​ ខំ​សម្រាកនៅថៃមួយសប្តាហ៍​ដើម្បីចាំលទ្ធផលសាច់​។  ពេលនោះលទ្ធផលចេញមកពេទ្យថាខ្ញុំកើតមហារីកដំណាក់កាលទី ២ ​ ហើយពេទ្យប្រាប់ពីការព្យាបាលបែបណាដល់ខ្ញុំ​ តែការព្យាបាលគឺចំណាយលុយច្រើនណាស់ គឺដល់ម៉ឺនៗដុល្លារ។​ ពេលនោះខ្ញុំទូរស័ព្ទប្រាប់ក្រុមគ្រួសារថាតើយើងអាចរកលុយបានម៉ឺនទេ​? ទោះបីជាយើងលក់ម៉ូតូ​ លក់ឡាន​ លក់ផ្ទះក៏មិនចេញដែរ​ ព្រោះ​បងប្អូនបានដឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចហើយ។​ ខ្ញុំ​ក៏ពិភាក្សាគ្នា​ជាមួយមិត្តភក្តិ បងប្អូន​ ក៏សម្រេចចិត្តមកពេទ្យនៅខ្មែរវិញ​ ហើយខ្ញុំក៏មកពេទ្យកាល់ម៉ែត​ ដែលខ្ញុំកាន់ឯកសារមកពីថៃឱ្យពេទ្យគាត់មើលថាខ្ញុំមានជំងឺមហារីកហើយ។

ពេលមកដល់ពេទ្យក៏ខ្ញុំបានពិនិត្យម្តងទៀត​ ថត CT ធ្វើ​ MRI ដើម្បីឱ្យច្បាស់ថាសាច់ហ្នឹងនៅត្រង់ណា? មានរត់ទៅណាទៀតអត់? មានកូនកណ្តុរអត់? ពេលធ្វើហើយស្អែកឡើងខ្ញុំមកស្តាប់លទ្ធផល​ ពេទ្យ​គាត់បានប្រាប់ថាមហារីកពោះវៀនធំដំណាក់កាលទី ៣ ខ្ញុំ​ឮហើយទឹកភ្នែកហូរដោយមិនដឹងខ្លួន​ ថាហេតុអ្វីបានជាខ្ញុំកើតជំងឺដល់ថ្នាក់ហ្នឹង។ ពេទ្យ​បានប្រាប់ពីការព្យាបាល និង លើកទឹកចិត្តខ្ញុំកុំឱ្យភ័យព្រួយ​ គាត់ថាព្យាបាលជា​ សំខាន់​កម្លាំងចិត្តខ្ញុំឱ្យរឹងមាំ​ កុំគិតច្រើន​ ធ្វើ​អីឱ្យសប្បាយចិត្ត។

ដំណាក់កាល​ព្យាបាល​លើកកទី ១​ ថ្ងៃ ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤​ ពេទ្យ​ធ្វើការវះកាត់យកពោះវៀនធំរបស់ខ្ញុំមកដាក់ក្រៅនៅកន្លែងចង្កេះដើម្បីរំដោះលាមកចេញមកក្រៅ​ កុំឱ្យទៅស្ទះពោះវៀនធំនាំឱ្យធ្លុះពោះវៀន​ ពិបាកព្យាបាល។

​ដំណាក់កាល​ព្យាបាល​ទី ២​ គឺត្រូវចាក់គីមីចំនួន ៦ ដង​ និង ញុំាថ្នាំគីមីរាល់ថ្ងៃដើម្បីឱ្យសាច់មហារីករួមតូចសិន បានធ្វើការវះកាត់លើកទី ២ យកសាច់មហារីកចេញ។​ ព្យាបាល​ជាហើយបានវះលើកទី ៣​ ដាក់ពោះវៀនចូលទៅក្នុងពោះវិញ។

ខ្ញុំ​បានគេងពេទ្យចំនួន ១៣ ថ្ងៃ​ គឺពេទ្យគាត់យកចិត្តទុកដាក់អ្នកជំងឺណាស់ និង លើកទឹកចិត្តខ្ញុំទៀត​ ហើយឥលូវខ្ញុំបានត្រលប់មកផ្ទះវិញហើយ​ ដល់ថ្ងៃ ២៣ បានខ្ញុំទៅចាក់គីមីលើកទី ២។

ជាចុងក្រោយ​សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នា​ កុំញុំារបស់មិនល្អនាំឱ្យខូចសុខភាព​ ញុំាទឹកឱ្យបានច្រើន​ ហាត់ប្រាណ​ជាប្រចាំ​ បើឈឺតិចៗប្រញាប់ទៅពេទ្យពិនិត្យឱ្យបានច្បាស់»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ