មហាជននិយមតាមដាន រាល់ការសម្តែងរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា ច្បាស់ជាធ្លាប់បានឃើញហើយថា នាងមានក្រុមរាំផ្ទាល់ខ្លួនតែងតែបង្ហាញវត្តមានក្នុងការប្រគំតន្ត្រីនានាជាមួយគ្នា។
ក្នុងនោះដែរ សមាជិក ១ រូប ក្នុងចំណោមសមាជិកផ្សេងទៀតនៃក្រុមរាំរបស់អ្នកនាង ពេជ្រ សូលីកា ដែលគេស្គាល់ឈ្មោះថា Joby ក៏ទទួលបានការចាប់អារម្មណ៍ និង ប្រជាប្រិយភាពពីសំណាក់មហាជន ក៏ព្រោះទេពកោសល្យកំប្លុកកំប្លែងរបស់លោកផងដែរ។
ជាការពិត លោក Joby មិនត្រឹមតែជាអ្នករាំអាជីពមួយរូបនោះទេ លោកក៏ជាអ្នកតែងតែផលិតមាតិកាបែបកំប្លែងៗនៅលើ Tik Tok ដោយមានការឧបត្ថម្ភពីបណ្តាផលិតផលជាច្រើនដែរ។ ម្យ៉ាងវិញទៀត អ្វីដែលធ្វើឱ្យលោក Joby ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រនោះ គឺរាល់ពេលចូលរួមសម្តែងលើឆាកម្តងៗជាមួយនឹងអ្នកនាង ពេជ្រ សូលីកា គឺលោក Joby តែងតែញុំាងបរិយាកាសឱ្យកាន់តែសប្បាយរីករាយជូនដល់ទស្សនិកជនជានិច្ច៕