ទៀបភ្លឺនេះ ចាប់បានឡានដឹកលៀសខុសច្បាប់ ៣ គ្រឿង សរុប ៣០ តោន នៅកំពង់ធំ ត្រូវអាជ្ញាធរយកទៅចាក់ចូលទន្លេសាបវិញ

Share This

នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥ នេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានជូនដំណឹងឱ្យបានដឹងថា នៅទៀបភ្លឺឈានចូលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ២៖៣០ នាទីយប់ ឧត្តមសេនីយ៍ទោ សេង ធារិន បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង កម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និង ដឹកលៀសដោយខុសច្បាប់ ចំនួន ៣០ តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្ត សរុបចំនួន ៣ គ្រឿង រួមមាន៖

– រថយន្ត FUSU ចំណុះ ៥ តោន ផ្ទុកលៀសចំនួន ១៥ តោន

– រថយន្តកូរ៉េចំណុះ ៥ តោន ផ្ទុកលៀសចំនួន ១០ តោន

– រថយន្តកែឆ្នៃ ផ្ទុកលៀសចំនួន ៥ តោន

ក្នុងនោះ មានអ្នកបើកបររថយន្តចំនួន ៣ នាក់ បញ្ជូនទៅមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកលៀសដែលឃាត់បាន ប្រគល់ជូនមន្រ្តីជំនាញ និង កងទ័ពបានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញ។

ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកងទ័ពជាប់ដៃការពារបូរណភាពទឹកដី ពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តី តែដៃម្ខាងការពារទឹកដី និង ដៃម្ខាងបន្តការពារធនធានធម្មជាតិ លើផ្ទៃបឹងទន្លេសាប ដោយបន្តបង្រ្កាបបទលើ្មសផ្សេងៗ ដូចជាឆក់ក្តៅ ត្រជាក់ ដាក់របាំងស្បៃ លបបណរ៉ាវ ក្នុងតំបន់ព្រៃលិចទឹក និង ការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃ ដោយពុំមានការលើកលែង និង ចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះ លើផ្ទៃបឹងទន្លេសាប ដែលជាប្រភពធនធានមច្ឆាជាតិ ក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែក និង ផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញគេល្អមិនបាន! យាយតយ គ្រងឈុតបុរាណខ្មែរស្អាតថ្លៃថ្នូរខ្លាំង ធ្វើឱ្យផ្ទះលេខ ២ អន្ទះអន្ទែងដេកមិនស្រណុក

អ្នកមានបញ្ហាត្រចៀក ច្រមុះ បំពង់ក! ឆាប់ៗនេះនៅពេទ្យគៀនឃ្លាំង មានពេទ្យមកពីបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និង វះកាត់គ្រប់វ័យ

ធនាគារ វីង ពង្រីកឱកាសកម្មសិក្សាដល់និស្សិតកម្ពុជាកាន់តែច្រើន

អាយុទើប ២០ ឆ្នាំខូចចិត្តរឿងស្នេហា តេប្រាប់អ្នកផ្ទះ តែក្រុមគ្រួសារមិនលើកទឹកចិត្ត បែរជាស្ដីបន្ទោសថែម ក៏សម្រេចចិត្តគិតខ្លី តែមិនបានសម្រេច

ក្ដៅៗ! អាល្លឺម៉ង់ បិទព្រលានយន្តហោះមួយនៅទីក្រុង Munich ភ្លាមៗ បង្កឱ្យមានការចលាចល ក្រោយពីប្រទះឃើញដ្រូនចម្លែកមួយហោះក្រឡឹងក្បែរនោះ

ព័ត៌មានបន្ថែម

អ្នកមានបញ្ហាត្រចៀក ច្រមុះ បំពង់ក! ឆាប់ៗនេះនៅពេទ្យគៀនឃ្លាំង មានពេទ្យមកពីបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និង វះកាត់គ្រប់វ័យ

អាយុទើប ២០ ឆ្នាំខូចចិត្តរឿងស្នេហា តេប្រាប់អ្នកផ្ទះ តែក្រុមគ្រួសារមិនលើកទឹកចិត្ត បែរជាស្ដីបន្ទោសថែម ក៏សម្រេចចិត្តគិតខ្លី តែមិនបានសម្រេច

ក្ដៅៗ! អាល្លឺម៉ង់ បិទព្រលានយន្តហោះមួយនៅទីក្រុង Munich ភ្លាមៗ បង្កឱ្យមានការចលាចល ក្រោយពីប្រទះឃើញដ្រូនចម្លែកមួយហោះក្រឡឹងក្បែរនោះ

ព្យុះភ្លៀងមួយមេធំស្វាគមន៍ថៃទាំងព្រលឹមអុល បណ្តាលឱ្យបាក់រលំដើមឈើ របូតស័ង្កសីផ្ទះរប៉ាត់រប៉ាយ ហើរទៅប៉ះឡានខូចខាតអស់ច្រើនគ្រឿង

បើកភ្នែកមកឆេះ! នៅថៃ ឆេះឃ្លាំងក្នុងខេត្តមួយទាំងព្រឹក ជះផ្សែងខ្មៅខ្មួលខ្មាញ់ ផ្អើលស្លន់មនុស្សម្នា ម៉ូតូឌុប រត់ចែកជើងគ្នា

សម្បូរណាស់សម័យឥលូវ! អត់ទេ តែបន្លំធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះរហូតក្លាយជាបំណុល ជំពាក់គេជុំទិស

ទើបរៀបការមិនបាន ១ ឆ្នាំផង ប្តីប្រពន្ធមួយគូដាក់ពាក្យប្តឹងលែងលះគ្នាវិញ ដោយសារឆ្កែឆ្មាចិញ្ចឹមក្នុងផ្ទះ ចេះតែឈ្លោះគ្នាខ្លាំងពេក

ជិតផុតថ្ងៃទទួលពាក្យហើយ! សាលាមធ្យមវិចិត្រសិល្បៈ កំពុងចែកពាក្យប្រឡងរើសសិស្សចូលរៀនឥតគិតថ្លៃ លើឯកទេស ៥ មុខនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ