ថ្មីៗនេះ មានផេកល្បីមួយនៅថៃ បានទម្លាយពីការរញ្ជួយដីជាច្រើនដងនៅប្រទេសមីយ៉ាន់ម៉ា ដែលចំចំណុចដើមកាលពីខែមីនា ឆ្នាំ ២០២៥ កន្លងទៅ បង្កឱ្យប្រជាជនថៃមានការភ័យព្រួយ ខ្លាចនឹងមានការរញ្ជួយឆ្លងមកដល់ខ្លួនម្តងទៀត។

ផេកខាងលើនេះ បានទម្លាយឱ្យដឹងថា កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ា មានសញ្ញាការរញ្ជួយដីដល់ទៅ ៦ ដង ក្នុងកម្រិតវ៉ិចទ័រ និងជម្រៅខុសគ្នាៗ នៅតំបន់ព្រំដែនថៃ-ភូមា ទល់មុខខេត្ត Mae Hong Son (ស្រុក Muang, Khun Yuam, Pang Mapha) និង Chiang Rai (ស្រុកMae Sai)។

ក្នុងនោះ ការរញ្ជួយដីលើកទីបួនក្នុងកម្រិត ៤.៩ រ៉ិចទ័រ គឺបានកើតឡើងនៅទីតាំងដូចគ្នានឹងការរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ដែលនេះបង្ហាញពីមានចលនាឡើងវិញនៅលើចំណុចដដែល។ យ៉ាងណាមិញ ព័ត៌មានមួយនេះ បានធ្វើឱ្យប្រជាជនថៃជាច្រើនមានការព្រួយបារម្ភជាខ្លាំង ព្រោះខ្លាចថានឹងជៀសមិនរួចពីគ្រោះរញ្ជួយដី ដូចកាលពីដើមឆ្នាំទៀត៕

ប្រភព៖ Khaosod