ជាការពិតណាស់ មហាជននិយមតាមដានជីវិតឯកជនរបស់តារាកំប្លែង អ្នកនាង ខ្ញុង ច្បាស់ជាបានជ្រាបខ្លះៗមកហើយថា មុននឹងរៀបការសាងគ្រួសារនឹងតារាកំប្លែង នាយ កៃដរ គឺតារាកំប្លែងស្រីរូបនេះ ក៏ធ្លាប់មានចំណងអាពាហ៍ពិពាហ៍ទទួលបានកូនប្រុសម្នាក់រួចហើយដែរ។
តែយ៉ាងណាមិញ ក្រោយបែកបាក់ចំណងអាពាហ៍ពិពាហ៍ទី ១ អ្នកនាង ខ្ញុង ក៏បានជួបលោក កៃដរ និង បានរៀបការកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩។ ក្នុងនោះ ក្រោយរៀបមង្គលការបានប្រមាណ ១ ឆ្នាំ អ្នកនាង ខ្ញុង និង លោក កៃដរ ក៏ទទួលបានចំណងដៃកូនប្រុស ១ រូប ហើយថ្មីៗកន្លងទៅនេះ តារាកំប្លែងរូបនេះ ក៏បានប្រកាសដំណឹងកំពុងពពោះកូនទី ៣ ផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកនាង ខ្ញុង ក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត ខណៈកូនក្នុងផ្ទៃរបស់នាង គឺជាកូនស្រី ដោយតារាស្រីរូបនេះបានបង្ហោះចែករំលែកយ៉ាងរំភើបថា ៖ «ទីបំផុតខ្ញុំមានកូនស្រីនឹងគេហើយ»៕