ទើបងើបឡើងវិញជាថ្មីបន្តិច! ស្រាប់តែ រិទ្ធ អូមេហ្គា ថា ប៊ុត សីហា សុំចាកចេញពីវិស័យចម្រៀង ព្រោះហេតុផលទាំងនេះ

Share This

មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ ជាពិសេសពាក់ព័ន្ធនឹងម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ច្បាស់ជាបានជ្រាបខ្លះៗមកហើយ នូវព្យុះភ្លៀងរឿងរ៉ាវអាស្រូវរបស់លោកជាបន្តបន្ទាប់។

យ៉ាងណាមិញ ក្រោយភ្លៀងមេឃស្រឡះហើយនោះ មួយរយៈធំចុងក្រោយនេះ លោក ប៊ុត សីហា ក៏មិនបានលេចឮនូវព័ត៌មានមិនល្អណាមួយទៀតដែរ ដោយលោកក៏បានវិលត្រឡប់មកកាន់វិស័យសិល្បៈជាថ្មី និង បានចេញចម្រៀងទៀតផង។ លើសពីនោះ ក្រៅពីអាជីពសិល្បៈ លោក ប៊ុត សីហា ក៏ជាបុគ្គលិកនៅក្នុងហាងរបស់លោក រិទ្ធ អេមេហ្គា ដែលគេស្គាល់ថាជាអ្នកដឹកនាំមួយរូប និង ជាអ្នកបើកឱកាសជ្រោមជ្រែងឱ្យ ប៊ុត សីហា ចូលមកកាន់វិស័យចម្រៀងជាថ្មី។

យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ នេះ លោក រិទ្ធ អូមេហ្គា បានចេញមកបង្ហោះសារថា លោក ប៊ុត សីហា លែងជាបុគ្គលិកនៅហាងរបស់លោកហើយ ព្រមទាំងបានបន្ថែមថា ប៊ុត សីហា បញ្ឈប់អាជីពជាតារាចម្រៀងហើយ ក៏ព្រោះតែលោក ប៊ុត សីហា ទទួលរងការមាក់ងាយមិនបាន។

ក្នុងនោះ លោក រិទ្ធ អូមេហ្គា បានបង្ហោះសារចំនួន ២ ជាបន្តបន្ទាប់ ដោយសារទី ១ រៀបរាប់ថា៖ «ខ្ញុំសូមប្រកាសបុគ្គលឈ្មោះ ណុប គីមសេង ហៅ យក្ស និង ប៊ុត សីហា លែងជាបុគ្គលិកនៅហាង Ella House របស់ខ្ញុំ និង YK lab (យុគៈ) ទៀតហើយ ដូចនេះរាល់ទង្វើ ឬរឿងអ្វី ដែលបុគ្គលទាំង ២ នេះសាង លែងពាក់ព័ន្ធអីជាមួយនឹងខ្ញុំ និង ហាងខ្ញុំតទៀតហើយ»។

រីឯសារទី ២ រៀបរាប់ថា៖ «ខ្ញុំសូមមិននិយាយអ្វីទាំងអស់! បញ្ជាក់ សីហា មិនបានទៅជក់ថ្នាំទៀតទេ តែគាត់ប្រាប់ខ្ញុំថា គាត់ពិបាករងសម្ពាធនឹងពាក្យគេមើលងាយ រើសអើងគាត់ ពេលគាត់អាន comment មានអ្នករិះគុណគាត់ ជេរគាត់ ហើយពេលនៅហាង មានគេហៅគាត់ អាតារាបែកថ្នាំ អាជាប់គុក គាត់ខ្មាស់គេ។ សីហា សុំខ្ញុំឈប់ច្រៀង ហើយសុំរស់នៅតាមសមាជីវធម្មតាវិញ។ ខ្ញុំសុខចិត្តខ្មាស់គេមួយប្រទេស ខ្ញុំសុំទោសផង ដែលបានអះអាងជួយ សីហា បាន តែចុងក្រោយនៅតែមិនអាចឱ្យ សីហា មានទីផ្សារ ចូលសិល្បៈវិញបាន។ តែខ្ញុំពិតជាបានខំអស់ហើយ ខ្ញុំជួយគេ តែផល ដែលបានមកវិញមានតែការខកចិត្ត។ Album សីហា ៦ បទ ខ្ញុំនឹងទុកផ្តល់ឱកាសជួយអ្នកផ្សេង ដែលគេចង់ច្រៀង ចង់ល្បី ពិតប្រាកដ»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

ព័ត៌មានបន្ថែម

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

សោកស្ដាយ! លោក ប៊ុន ខេវិន តួប្រុស «ភ្លើងឆេះក្លឹបក្រោមដី» ជួបទុក្ខធំបាត់បង់លោកប៉ាជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់

ឆាប់រឹងប៉ឹងណាស់! ទើបសម្រាលកូនជាង ១ ខែ អ្នកម៉ាក់ថ្មីថ្មោង ហ៊ិន ច័ន្ទនីរ័ត្ន ត្រលប់មកធ្វើការវិញ មើលទៅអត់ដូចអ្នកសរសៃខ្ចីសោះ

មានទឹកចិត្តមែន! តារាចម្រៀងរ៉េប Kwan ម្ចាស់បទ «មេឃបើកថ្ងៃ» ចង់យកគំនូរលោកគូរ ១០ ផ្ទាំងដាក់ដេញថ្លៃ យកប្រាក់ជួយសង្គម

(វីដេអូ) តារាភាពយន្តជើងចាស់ សុខ ស្រីមុំ ភ្ញាក់រឭកដឹងខ្លួនសាងកំហុសធំ ចេញមកក្រាបបង្គំសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និង ហ្លួងម៉ែ

អ្នកគាំទ្ររំភើប! ទីបំផុត Taylor Swift ប្រកាសភ្ជាប់ពាក្យជាមួយគូស្នេហ៍ ជាមួយពាក្យសម្ដីដ៏សែនរ៉ូមែនទិច

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ស្វែងរកព័ត៌មាន​ ឬវីដេអូ