នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ បានជូនដំណឹង អំពីតម្លៃពិសេសនៃទុរេនស្រុកមេមត់ ដែលមានតម្លៃត្រឹមតែ ១៦០០០ រៀល ក្នុងមួយគីឡូក្រាម ជាទុរេនស្រុកមេមត់សុទ្ធតែម្ដង។
ដូច្នេះបងប្អូនដែលមានចំណាប់អារម្មណ៍ទទួលទានទុរេនធម្មជាតិ អាចទៅទិញបាននៅទីតាំងលក់នៅជុប ឬអាចទៅអញ្ជើញទៅភ្លក់ទុរេនសុវត្ថិភាព រសជាតិពិត ពីទឹកដីស្រុកមេមត់នៅឯចម្ការតែម្ដង ជាមួយទេសភាពខ្ពង់រាបដ៏ស្រស់ត្រកាល។
លោកអ្នកអាចទៅដល់ទីតាំងជាលក្ខណៈគ្រួសារក៏បាន ទិញរាយក៏បាន ទិញដុំក៏បាន ទិញពីចម្ងាយក៏បាន (Online) ក្នុងតម្លៃ ១៦០០០ រៀល/គីឡូក្រាម ពីចម្ការលោក ហ៊ួត ណាលីន ដែលមានទូរស័ព្ទលេខ 0719333331៕
ខាងក្រោមនេះជាទីតាំងលក់នៅជុប
https://maps.app.goo.gl/GZEF4MuwhjvJWSes6?g_st=atm
ខាងក្រោមនេះជាទីតាំងចម្ការទុរេន
https://maps.app.goo.gl/x47jkXWqmsidJm8p8?g_st=it
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ