នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គមបានជូនដំណឹងឱ្យដឹងថា បច្ចុប្បន្ននេះសមាជិក ប.ស.ស ទាំងអស់ដែលត្រូវប្រើប្រាស់សេវា ប.ស.ស អាចស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស ដែលនៅជិតបំផុត តាមរយៈការស្គែន QR Code ឬតាមរយៈតំណភ្ជាប់មន្ទីរពេទ្យដៃគូ ប.ស.ស (https://nssf.info/?page_id=1369) ដើម្បីស្វែងរកមន្ទីរពេទ្យដៃគូ ប.ស.ស. ទាំងអស់នៅទូទាំងប្រទេស។
ក្នុងនោះដែរ យើងសូមលើកយកនូវមន្ទីរពេទ្យដៃគូ ប.ស.ស ចំនួន ០៧ ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីងាយស្រួលសម្រាប់អ្នកក្នុងតំបន់ធ្វើដំណើរទៅទទួលការព្យាបាលបានភ្លាមៗ ដែលមានដូចជា ៖
១. មន្ទីរពេទ្យបង្អែក មានជ័យ
ភូមិម៉ាក់ខ្លៅ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (077 524 256)
២. មណ្ឌលសុខភាព ក្បាលកោះ
ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (012 277 909)
៣. មណ្ឌលសុខភាព ច្បារអំពៅ
ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (012 852 233)
៤. មណ្ឌលសុខភាព និរោធ
ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (012 211 651)
៥. មណ្ឌលសុខភាព ព្រែកថ្មី
ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (012 202 270)
៦. មណ្ឌលសុខភាព ព្រែកឯង
ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (017 942 643)
៧. មន្ទីរពហុព្យាបាល ច្បារអំពៅ
ផ្ទះលេខ 40ABC ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (015 842 824)។