ទុកទៀតមិនបាន! ចែយៀក អ្នកលក់អនឡាញល្បី លើកឡើងយ៉ាងក្ដៅគគុកជុំវិញរឿងថា មានប្តីម្ចាស់ប៊្រេនមួយធ្វើឱ្យកូនចៅឯងមានផ្ទៃពោះ

Share This

ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងផ្ទុះការចែករំលែក និង វែកញែកជាបន្តបន្ទាប់ក្នុងរឿងរ៉ាវមួយទាក់ទងក្នុងចង្កោមអ្នកលក់អនឡាននៅកម្ពុជា ក្រោយពីបានឃើញសំណេរវែងមួយបានសរសរទម្លាយពីរឿងរ៉ាវដ៏ជូរចត់របស់នារីម្នាក់នៅក្នុងគ្រុបនៅលើហ្វេសប៊ុក។

សំណេរក្នុងគ្រុបនៅលើហ្វេសប៊ុកនោះបានឱ្យដឹងថា នារីម្នាក់ត្រូវបានប្តីម្ចាស់ប៊្រេនល្បីមួយធ្វើឱ្យមានផ្ទៃពោះ និង បង្ខំឱ្យយកកូនចេញទៀតផង។ សំណេរនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមហាជនអ្នកលេងហ្វេសប៊ុក។

ក្នុងសំណេរនោះបានលម្អិតថា ៖ «អធ្យាស្រ័យ Admin និង បងៗអ្នកភូមិ ខ្ញុំមានរឿងលាក់ក្នុងចិត្តយូរមកហើយ មិនហ៊ានប្រាប់នរណាទេ។ ខ្ញុំមកទីនេះ ដើម្បីនិយាយឱ្យបានធូរចិត្ត និង សារភាពកំហុសរបស់ខ្លួនឯង។ ខ្ញុំបានធ្វើការជាមួយម្ចាស់ប៊្រេនល្បីម្នាក់នៅស្រុកខ្មែរ គាត់តែងតែសរសេី និង អួតបង្ហាញគេឯងថាប្តីគាត់ល្អខ្លាំង បែបនេះបែបនោះ មួយម៉ាត់ណាក៏ប្តីគាត់ល្អដែរ ពេញៗមាត់លើ FB sweet ផ្អែមល្ហែមខ្លាំង។

តែការពិតនៅពីក្រោយខ្នងវិញ ប្តីគាត់ឆាតញ៉ែស្រីតាពាស ញ៉ែកូនចៅខ្លួនឯង ក្នុងនោះរួមទាំងខ្ញុំ ហេីយលួចទាក់ទង BA និង កូនចៅខ្លួនឯងសឹងគ្រប់គ្នា ធ្វេីខ្ញុំទៅ live ទៅណាមកណាធ្វេីការងារម្តងៗ គាត់តែងតែព្យាយាមបបួលខ្ញុំ អូសទាញខ្ញុំជាច្រើនលេីកច្រេីនសារ រហូតដល់ថ្ងៃមួយ ខ្ញុំចាញ់បោកពាក្យលួងលោមគាត់ ដោយគាត់សន្យាថានឹងឱ្យប្រពន្ធគាត់លេីកខ្ញុំធ្វេី BA ធំជាងគេ ផ្ទុះល្បីជាងគេ ក្នុងចំណោមកូនចៅក្នុងក្រុមរហូតខ្ញុំដល់ថ្ងៃមួយ ខ្ញុំក៏បានជ្រុលជ្រួសដេកជាមួយគាត់ រួចពួកយើងតែងតែលួចជួបគ្មារហូត ទោះបីពេលខ្លះមកធ្វេីការងារក៏ឆ្លៀតបានតិចដែរ រហូតដល់ខ្ញុំមានកូន ប៉ុន្តែគាត់អត់ឱ្យខ្ញុំទុកទេ គាត់គំរាមខ្ញុំ ដាច់ខាតត្រូវតែយកកូនចេញ រហូតមកដល់ឥលូវប្រពន្ធគាត់មានកូន។

ខ្ញុំក៏ស្រណោះខ្លួនឯង និង អាណិតកូនខ្ញុំណាស់! ខ្ញុំមានកូនមុនប្រពន្ធគាត់ទៀត។ ខ្ញុំមិនព្រម គិតថានឹងលួចទុកកូន ហេីយចេញឱ្យឆ្ងាយ តែគាត់ទិញថ្នាំឱ្យខ្ញុំ ហេីយលួងលោមខ្ញុំឱ្យផឹកថ្នាំនោះ គាត់មិនឱ្យខ្ញុំទុកកូនហ្នឹងទេ ថាចាំឆ្នាំផ្សេងចាំយកកូន ព្រោះគាត់ឆុងនឹងឆ្នាំកូនក្នុងពោះខ្ញុំ។ ខ្ញុំមិនដឹងថាខ្ញុំជាកូនចៅទីប៉ុន្មានទេ ដែលគាត់បានដេកជាមួយ ប្រពន្ធគាត់មិនដែលដឹងទេ។ គាត់ឆ្លៀតមួយភ្លែតៗមកក្រៅ ហើយកុហកប្រពន្ធទៅនេះទៅនោះបាត់មួយភ្លែតៗហ្នឹង គឺគាត់មកដេកជាមួយកូនចៅខ្លួនឯង។ តែអ្វីដែលខ្ញុំចង់លាតត្រដាងការពិតនោះ គាត់បានទាក់ទង និង ដេកជាមួយកូនចៅ ហើយនឹង BA ខ្លួនឯងសឹងគ្រប់គ្នា អ្នកខ្លះលួចផ្តល់នេះ ផ្តល់នោះ លុយខ្លះៗ។

ខ្ញុំពិតជាស្តាយ និង ដឹងថាខ្លួនឯងខុសខ្លាំង ដែលធ្វើបែបនេះជាមួយមេស្រី ទាំងដែលគាត់ខំទុកចិត្តខ្ញុំ ហើយអ្វីដែលស្តាយបំផុត គឺខ្ញុំបានសម្លាប់កូនខ្លួនឯង ដែលមិនដឹងអី។ ខ្ញុំមិនចង់ទេ ខ្ញុំចង់ទុកកូនខ្ញុំណាស់ តែខ្ញុំចាញ់បោកពាក្យលួងលោមផង ខ្ញុំខ្លាចគាត់ធ្វេីឱ្យបែកធ្លាយ video ខ្ញុំ (គាត់តែងតែថតរូបហ្នឹងពេលមានអីៗ) ដោយសារតែស្រឡាញ់ម្តងហេីយម្តងទៀត ទើបខ្ញុំសុខចិត្តធ្វើបែបហ្នឹង។ ខ្ញុំនិយាយសារភាពអស់ហើយ ប៉ុណ្ណេះខ្ញុំបានធូរចិត្តតិចហើយ តាំងពីខ្ញុំបាត់បង់កូនមកខ្ញុំសឹងតែមានបញ្ហាផ្លូវចិត្តហើយ ខ្ញុំពិតជាអន់ចិត្តខ្លាំង ដែលគាត់មិនអាណិតក្មេង ដែលនៅក្នុងពោះខ្ញុំ តែគាត់សប្បាយអរ ពេលប្រពន្ធគាត់មានកូន។

អរគុណបងបងដែលបានចំណាយពេលវេលាអាន ហើយកុំជេរខ្ញុំអី ខ្ញុំក៏ជាជនរងគ្រោះ និង ត្រូវគេបង្ខំលួងលោមដែរ ទៅថ្ងៃមុខទៀតមិនដឹងថាដល់វេនកូនចៅ និង BA មួយណាទេ។ អ្វីដែលខ្ញុំចង់និយាយខ្ញុំ និយាយរួចហើយ ក៏បានស្ងប់ចិត្តដែរ»។

យ៉ាងណាមិញ ជាមួយនឹងសំណេរដែលកំពុងផ្ទុះល្បី និង មានការចែករំលែកនេះ បានធ្វើឱ្យមហាជនជាច្រើនចាប់ផ្តើមបញ្ចេញមតិផ្សេងៗគ្នា។ បើងាកមើលក្នុងចង្កោមអ្នកលក់អនឡាញវិញ គេក៏កំពុងឃើញមានការលើកដាក់រឿងរ៉ាវនេះទៅអ្នកនេះអ្នកនោះមិនដាច់ ហើយក៏មានខ្លះលើកឡើងថា អាចជារឿងប្រឌិតដើម្បីទាក់ទាញចំណាប់អារម្មណ៍ផងដែរ។

ស្របគ្នាជាមួយរឿងកំពុងផ្ទុះនេះទៀត បើងាកទៅមើលអ្នកលក់អនឡាញល្បីម្នាក់ឈ្មោះ ចែយៀក ក៏បានចេញមកបញ្ចេញមតិពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនោះដែរ ដោយ ចែយៀក បានលើកឡើងថា អាចជាយុទ្ធសាស្រ្តបំបែកផ្លូវចិត្តម្ចាស់ប្រ៊េនកំពុងទម្ងន់គ្រប់គ្នាក៏ថាបាន។

ចែយៀក បានរៀបរាប់ថា ៖ «រឿងប្តីមានស្រី លក្ខណៈសុីកូនចៅឯង ជាយុទ្ធសាស្រ្តបំបែកផ្លូវចិត្ត ម្ចាស់ប្រ៊េនកំពុងទម្ងន់គ្រប់គ្នាឱ្យគេគិត ឱ្យគេសង្ស័យលេីប្តីខ្លួន តែប្អូនស្រីនោះគួរគិតឡេីងវិញបាបណាស់អូន! បេីចង់បំផ្លាញកិត្តិយសគេ និង ធ្វេីសុីទឹកចិត្តប្រពន្ធគេកំឡុងពេលទម្ងន់។ សំណេរនោះអានកាន់តែយូរកាន់តែសង្ស័យ បងឆ្ងល់ប៉ុន្មានចំណុច។ តេីអូនមានសមត្ថភាព និង សម្រស់ប៉ុនណាទេីបអាចនិយាយថា ដេកជាមួយប្តីគេហេីយ អូននឹងល្បីដាច់គេ ក្នុងចំណោមអ្នកប្រម៉ូដ មហាជនចង់ស្គាល់ណាស់ ទាំងខ្ញុំទាំងគេនិយាយថា ធ្លាប់ឡាយ ជាមួយម្ចាស់ប្រ៊េនទៀត ម្នាក់ៗគិតថាអូនប្រហែលស្អាតមិនធម្មតាទេ។ ពិបាកជឿត្រង់ថា ម៉េចបានជាយេីងយកប្តីគេ តែខាងប្តីជាអ្នកថតវីដេអូ ទុកគំរាមទៅវិញ? អាខោនអូនដាក់ cover ម្ចាស់ផលិតផលផ្សេង តែផុសផ្សេង។ (ខ្ញុំដឹង) គួរចេញមុខនិយាយការពិត បេីជារឿងពិត រឿងត្រូវកេីត វាគង់តែកេីត ជាជាងសាងបាបលេីមនុស្សល្អៗ។ នេះគ្រាន់ជាយោបល់ ព្រោះនៅសុខៗចេញមកភ្លាមៗ កំឡុងពេលម្ចាស់ប្រ៊េនកំពុងទម្ងន់រួមទាំងខ្ញុំ»៕

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ក្ដៅដូចបាយពុះ! ម្ចាស់ប្រ៊េនល្បីៗ ៣ រូបកំពុងពពោះ ផុសសារប្រតិកម្មចំពោះចចាមអារ៉ាមកំពុងផ្ទុះ រឿងមានប្តីម្ចាស់ប្រ៊េនមួយលួចឆីកូនចៅឯង

អបអរ! ខាត់ ស្រីវង ប្អូនស្រីអ្នកនាង ខាត់ សុឃីម សម្រាលកូនស្រីទី ៣ ហើយ នៅទឹកដីអាមេរិក

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញ ភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយលាចាកលោកបាត់

ម៉ាឡេស៊ី ចេញវិធានការក្ដៅលើហ្គេម Roblox បន្ទាប់ពីមានក្មេងប្រុសម្នាក់ ជះកំ-ហឹ-ងលើប្អូនបង្កើតមិនប្រណីដោយសារហ្គេមនេះ

មកទាំងព្រម! ស្រីណៃ និង ប្តីចេញមុខទម្លាយជីវិតគូភ្លាមៗ ក្រោយផ្ទុះរឿងប្តីម្ចាស់ប៊្រេនមួយឆីកូនចៅឯងឱ្យមានផ្ទៃពោះ ហើយបង្ខំឱ្យយកកូនចេញ

ព័ត៌មានបន្ថែម

ក្ដៅដូចបាយពុះ! ម្ចាស់ប្រ៊េនល្បីៗ ៣ រូបកំពុងពពោះ ផុសសារប្រតិកម្មចំពោះចចាមអារ៉ាមកំពុងផ្ទុះ រឿងមានប្តីម្ចាស់ប្រ៊េនមួយលួចឆីកូនចៅឯង

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញ ភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយលាចាកលោកបាត់

ម៉ាឡេស៊ី ចេញវិធានការក្ដៅលើហ្គេម Roblox បន្ទាប់ពីមានក្មេងប្រុសម្នាក់ ជះកំ-ហឹ-ងលើប្អូនបង្កើតមិនប្រណីដោយសារហ្គេមនេះ

មកទាំងព្រម! ស្រីណៃ និង ប្តីចេញមុខទម្លាយជីវិតគូភ្លាមៗ ក្រោយផ្ទុះរឿងប្តីម្ចាស់ប៊្រេនមួយឆីកូនចៅឯងឱ្យមានផ្ទៃពោះ ហើយបង្ខំឱ្យយកកូនចេញ

ប្រយ័ត្នចាញ់បោកគេ! ថ្មីៗនេះ មាសសន្លឹកមាន Logo ធនាគារជាតិ ត្រូវផេកផ្លូវការរបស់ធនាគារជាតិ ចេញបដិសេដមុននេះ

ពុ-ទ្ធោ! ក្មេងប្រុសអាយុ ៩ ឆ្នាំ ញៀនហ្គេម Roblox ខ្លាំង ចៃដន្យប្អូនធ្វើឱ្យខូចទូរស័ព្ទ បាត់ពិន្ទុក្នុងហ្គេមអស់ កើតជាកំហឹងចាត់ការប្អូនដល់របួ-សធ្ងន់

រឿងអាស្រូវកិបលុយមូលនិធិមិនទាន់រសាត់ទៅណាផង Gun Jompalang ទៅស៊ីឈ្នួលឡាយលក់អីវ៉ាន់ឱ្យអ្នករកស៊ីអនឡាញ ដូចគ្មានរឿងអី

ផ្អើលនៅប្រេស៊ីល! ប៉ូលិសជាង ២ ពាន់នាក់ ចេញបង្រ្កាបក្រុមជួញដូរគ្រឿងញៀនដ៏ធំក្នុងប្រទេស ខ្លាំងក្លាដូចក្នុងរឿងកុនខ្នាតធំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ