ទឹកដៃមិនធម្មតា! កូនខ្មែររូបនេះ ជំនាញថតរូប និង បង្កើតវីដេអូពាណិជ្ជកម្មស្តង់ដារឱ្យតារាល្បីៗឡូយអស់ស្ទះ

Share This

លោក អាឡិច ប៊ុនថា ឬមានឈ្មោះពិតថា ធឿង ប៊ុនថា លោកគឺជាអ្នកថតរូបបែប Portrait (រូបមនុស្ស) ដ៏ជំនាញមួយរូប និង ជាអ្នកដែលមានស្នាដៃលេចធ្លោនៅពីក្រោយរូបភាពតារាល្បីៗ និង ពាណិជ្ជកម្មធំៗនៅកម្ពុជា។ ស្នាដៃរបស់លោកត្រូវបានបង្ហាញ និង ផ្សព្វផ្សាយទាំងនៅលើប្រព័ន្ធអនឡាញ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនានា សុទ្ធសឹងក្រុមហ៊ុនម៉ាកយីហោល្បីៗលំដាប់ជាតិ និង អន្តរជាតិ។ បច្ចុប្បន្ន លោកជាស្ថាបនិក និង ជានាយកប្រតិបត្តិនៃ Sangkran Creative Lab ដែលជាស្ទូឌីយ៉ូថតរូប និង វីដេអូ ផ្តល់សេវាកម្មលំដាប់ជួរមុខនៅកម្ពុជា។

ការក្លាយជាអ្នកជំនាញជោគជ័យដូចសព្វថ្ងៃ ពិតមែនទៅ លោក អាឡិច ប៊ុនថា មិនបានឆ្លងកាត់ការសិក្សាជំនាញពីសាលាណាមួយនោះទេ ពោល លោករៀនសូត្រចេះដោយខ្លួន​ឯង គួបផ្សំនឹងការស្រលាញ់ ព្យាយាម រួមនឹងទេពកោសល្យខាងផ្នែកសិល្បៈតាំងតែពីតូច។ កាលរៀននៅថ្នាក់បឋមសិក្សា លោកចូលចិត្តគូររូបលេង លុះមកដល់ថ្នាក់មធ្យមសិក្សា លោកចេះស្វែងយល់ខ្លះៗអំពីការកាត់តរូបភាពនៅលើកុំព្យូទ័រ។ រហូតមកដល់ថ្នាក់ឧត្តមសិក្សា លោកចាប់ផ្តើមសិក្សាស្វែងយល់បន្ថែមនៅលើប្រព័ន្ធអ៊ីនធ័រណេត ទៅលើជំនាញថតរូប កាត់តរូបភាព និង រចនាក្រាហ្វិក។ មកដល់ឆ្នាំ ២០១៥ អំឡុងសិក្សាឆ្នាំទី ៣ លោកបានចាប់ផ្តើមសាកល្បងទៅលើជំនាញថតរូប ដោយទិញកាមេរ៉ាយកមកថតរូបបង្ហោះនៅលើបណ្តាញសង្គម ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាមួយការអភិវឌ្ឍន៍ទឹកដៃពីមួយថ្ងៃទៅមួយថ្ងៃ អ្នកថតរូបដែលមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះ ក៏មានឱកាសទទួលបានការងារមួយចំនួន ដូចជាការថតរូបសម្រាប់ហាងសាឡន និង ទស្សនាវដ្តីល្បីៗក្នុងស្រុកជាដើម។

ដោយសារស្នាដៃលេចធ្លោ លោកត្រូវបានក្រុមហ៊ុនរៀបចំកម្មវិធីប្រលងកញ្ញា​ឯកមួយទាក់ទងសម្ភាសចូលធ្វើការ។​ លោកបានធ្វើការឱ្យក្រុមហ៊ុននេះរយៈពេលមួយឆ្នាំ រួចក៏ចាប់ផ្តើមបើកស្ទូឌីយ៉ូថតរូបផ្ទាល់ខ្លួនមួយឈ្មោះថា «Alex Buntha Photography» ដោយទទួលការងារតូចធំរហូតល្បីល្បាញនៅក្នុងវិស័យថតរូបបែបហ្វេហ្សិន និង ពាណិជ្ជកម្មមកដល់សព្វថ្ងៃ។ ដូចបានរៀបរាប់នៅខាងដើម លោក អាឡិច ប៊ុនថា ក៏ជាស្ថាបនិកនៃ Sangkran Creative Lab ដែលជាភ្នាក់ងារទទួលផលិតកម្មវិធី និង ការថតផ្សព្វផ្សាយដែលមានគុណភាពលំដាប់ខ្ពស់នៅកម្ពុជា៕​

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ