ទឹកជំនន់ផង ស្រុតដីផង ហើយគ្រាន់តែម្សិលមិញនេះ នៅបាងកកមានភ្លើងឆេះ ៤ ករណីជាប់ៗគ្នា អ្នកពន្លត់រត់ចែកជើងគ្នាវិលក្បុង

Share This

មួយរយៈក្រោយនេះ គេសង្កេតឃើញថាប្រទេសថៃ ហាក់ដូចជាប្រទះករណីអគ្គិភ័យផ្ទួនៗគ្នាញឹកញាប់ណាស់ ជាក់ស្តែងកាលពីថ្ងៃទី ២៥ កន្លងទៅនេះ មានករណីអគ្គិភ័យមិនតិចជាង ៤ ករណីនោះទេ ដែលបានកើតឡើងនៅក្នុងទីក្រុងបាងកក។

តាមរយៈផេក Fire and Rescue Thailand បានឱ្យដឹងថា ករណីទីមួយ បានកើតឡើងទៅលើអគារដែលគេបោះបង់ចោលនៅផ្លូវចម្រើនក្រុង សង្កាត់បាងរ៉ាក់ ខណ្ឌបាងរ៉ាក់ នៅម៉ោងប្រហែល ៣ ល្ងាច រីឯករណីទីពីរបានកើតឡើងនៅលើផ្ទះអ្នកភូមិ នៅលើផ្លូវសុខុមវិត សង្កាត់បាងណាតៃ ខណ្ឌបាងណា នាម៉ោងប្រហែល ៦ ល្ងាច លុះមកដល់ម៉ោង ៧ យប់ ករណីទីបី ក៏បានកើតឡើងនៅលើផ្ទះអ្នកភូមិមួយទៀត នៅលើផ្លូវអីសារ៉ាក់ផាប សង្កាត់បាងកកយ៉ៃ ហើយចុងក្រោយបង្អស់ គឺនៅម៉ោងប្រហែល ១ អធ្រាត្រ អគ្គិភ័យក៏បានឆាបឆេះអគារលក់ដូរមួយកន្លែងនៅលើផ្លូវឡាត់ផ្រាវ ខណ្ឌឡាត់ផ្រាវ ដែលបង្កឱ្យការខូចខាតយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ ខាងអ្នកពន្លត់អគ្គិភ័យបានធ្វើការយ៉ាងសស្រាក់សស្រាំ ព្រោះតែអគ្គិភ័យកើតឡើងផ្ទួនៗគ្នាខ្លាំងពេក តែយ៉ាងណាក៏ដោយក្រុមអ្នកពន្លត់បានគ្រប់គ្រងស្ថានការណ៍ករណីទាំង ៤ បានយ៉ាងល្អ ហើយពេលនេះខាងអាជ្ញាធរប្រចាំតំបន់នីមួយៗកំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះទាំងអស់ផងដែរ៕

ប្រភព៖ Fire and Rescue Thailand

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

ចាស់វេទនាសឹងមួយជីវិត ចុងក្រោយទើបដឹងថាខ្លួនជាកូនមហាសេដ្ឋី ដោយសារគ្រូពេទ្យច្រឡំជាមួយកូនអ្នកដទៃតាំងពីទើបកើត

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

ព័ត៌មានបន្ថែម

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

អ្នកប្រដាល់ថៃល្បីម្នាក់ បែកគំនិតបង្កើតវេបសាយល្បែងអនឡាញ និង លាងលុយខ្មៅ ត្រូវគេចាប់ខ្លួនក្រោយបើកបាន ៣ ឆ្នាំ

ប្រាសាទកម្សត់នៅជាយដែន! មកដឹងប្រវត្តិប្រាសាទតាមាន់ធំរបស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

ផ្ដាច់ពាក្យនឹងគូដណ្តឹងហេលហាល​! នារីជប៉ុនម្នាក់ប្រើ ChatGPT បង្កើតបុរស AI ឥលូវទាក់ទងរហូតបានរៀបការ ឪពុកម្តាយក៏ដឹងឮ

ដល់-ក! អ្នកទេសចរចិន ២ នាក់ មិនរកបន្ទប់ទឹកឱ្យត្រឹមត្រូវ ទៅអង្គុយជុះជាប់របងវាំងបុរាណកូរ៉េ ផ្ទុះការខឹងសម្បាខ្លាំង

លោក Trump នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុ.-ធនៅបណ្តោយព្រំដែនកម្ពុជា-ថៃឡេីងវិញ

អ្នកខ្ចីលុយបោកគេច្រើនតែធ្វើស៊ីអ្នកក្បែរខ្លួន ពូកែនិយាយធ្វើឱ្យអាណិត ជៀសវាងចាញ់ល្បួង គួរលេងស្នៀត ៤ នេះវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ