ទឹកចិត្តរៀមច្បង! ពេជ្រ សោភា ហូតលុយជួយ ពេជ្រ ចរណៃ ៥០០ ដុល្លារ ដោះស្រាយបញ្ហាចំពោះមុខ

Share This

ចំពោះករណីអគ្គិភ័យដែលបានឆាប់ឆេះហាងថ្មីរបស់តារាស្រី ពេជ្រ ចរណៃ កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបន្តចែករំលែកបង្ហាញការសោកស្ដាយខ្លាំងជាមួយរូបនាង ដែលហាងថ្មីនេះបានរងការខូចខាតសម្ភារៈទាំងស្រុង។

ទាក់ទងនឹងហាងថ្មីរបស់ ពេជ្រ ចរណៃ ដែលបានឆាប់ឆេះនេះ ត្រូវបានគេដឹងថាជាហាងដែលនាងទើបតែរៀបចំរួច និង ត្រៀមសម្ភោធដំណើរការ ដែលមានចែកជា ៣ ផ្នែក មានអាហារដ្ឋានម្ហូបកម្ម៉ង់បែបខ្មែរ កាហ្វេល្បុក្កតោខ្មែរ និង ជាកន្លែងបង្ហាត់ក្បាច់គុនបុរាណខ្មែរផងដែរ។

បើតាមរយៈការរៀបរាប់ក្នុងវីដេអូសម្ភាសរបស់ ពេជ្រ ចរណៃ ក្រោយអគ្គិភ័យឆាប់ឆេះហាងថ្មីនេះដែរ បានឱ្យដឹងថាហាងថ្មីនេះនាងបានរៀបចំឡើងដោយជួលផ្ទះរបស់គេក្នុង ១ ខែជាង ៣០០០ ដុល្លារ ជាប្រភេទផ្ទះវីឡា ដែលទាំងការរៀបចំផ្ទះ និង រចនាទៅជាហាងនេះដែរ គឺនាងចំណាយអស់រាប់សិបម៉ឺនដុល្លារ ជាកម្លាំងញើសឈាមរបស់នាង ព្រមទាំងមានការកម្ចីធនាគារៀបចំបន្ថែមទៀត។

អ្វីដែលធ្វើឱ្យមហាជនកាន់តែបង្ហាញការស្ដាយ និង អាណិតចំពោះតារាស្រីរូបនេះ បន្ទាប់ពីអគ្គិភ័យឆាប់ឆេះខូចខាតទាំងស្រុងនេះដែរ ពេជ្រ ចរណៃ មិនត្រឹមតែខាតបង់លើការរៀបចំហាងទាំងអស់នោះទេ នាងថែមទាំងត្រូវទទួលបន្ទុកចំណាយលុយច្រើនជាងពេលរៀបចំហាងគុណនឹង ២ ដើម្បីជួសជុលសាងសង់ផ្ទះជួលឱ្យម្ចាស់គេឡើងវិញទៀត ដែលពេលនេះ នាងក៏បានចេញវីដេអូសុំទោសដល់ម្ចាស់ផ្ទះ និង សុំពេលវេលាដើម្បីឱ្យនាងបានរៀបចំផ្ទះឡើងវិញតាមលទ្ធភាពផងដែរ។

ស្របពេលបានឃើញតារាស្រី ពេជ្រ ចរណៃ ជួបទុក្ខធំខាតបង់ដើមទុនច្រើនក្រោយកើតហេតុការណ៍អគ្គិភ័យ និង ត្រូវជួសជុលផ្ទះឡើងវិញនេះដែរ ក្រៅពីមហាជន ក៏មានអ្នកសិល្បៈជាច្រើនបង្ហាញក្ដីអាណិតចំពោះនាង ដែលជាតារាស្រីមួយរូបតែងជួយថែរក្សា និង ផ្សព្វផ្សាយសិល្បៈក្បាច់គុនខ្មែរផ្សេងៗ។ ក្នុងនោះ​ ក៏បានឃើញហ្វេសប៊ុកតារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហាញពីទឹកចិត្តអាណិត និង ចូលរួមជួយជាថវិកាដល់ ពេជ្រ ចរណៃ ចំនួន ៥០០ ដុល្លារ ដើម្បីជួយសម្រួលដល់ការខ្វះខាតលើការៀបចំផ្ទះឡើងវិញផងដែរ។

ក្នុងនោះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា ៖ «ប្អូនជាមនុស្សស្រីពូកែខ្លាំងណាស់ តស៊ូ លះបង់ដើម្បីប្រទេសជាតិ ក៏ជាអ្នកតែងតែផ្សព្វផ្សាយនូវវប្បធម៌ខ្មែរកន្លងមក ប៉ុន្តែកាលពីយប់មិញប្អូនបានជួបនៅរឿងដ៏អាក្រក់មួយ ជាការឆេះកន្លែងស្នាក់នៅ ក៏ជាកន្លែងបង្ហាត់គុនខ្មែររបស់អូន នាងខ្ញុំមានទឹកចិត្តបន្តិចបន្តួចជូនដល់ប្អូនស្រី»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ព័ត៌មានបន្ថែម

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ