តាមរយៈលិខិតរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ បានកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ដែលតាំងខ្លួនឯងថាជាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម។
តាមរយៈលិខិតកោះហៅ បានអញ្ជើញឈ្មោះ ពេជ ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មានអាស័យដ្ឋាននៅផ្ទះ ១០១អឺ៣ហ្សិត ផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម។
ចំពោះទីតាំងដែលត្រូវចូលបំភ្លឺ គឺនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគារ (L) ជាន់ទី ១ ក្រសួងមហាផ្ទៃ ខណៈកាលបរិច្ឆេទគឺនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ០៩៖០០ នាទីព្រឹក៕
សូមអានលិខិតនៅខាងក្រោម ៖