ទិន្នន័យលក់រថយន្ត MG បានកើនឡើងដល់ 60% ក្នុងឆ្នាំ ២០២៤ នេះជាមួយនឹងលទ្ធផលដ៏អស្ចារ្យកាលពីខែតុលា និង វិច្ឆិកា

Share This

MG ទទួលបានកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤នេះ ជាមួយនឹងទិន្នន័យលក់កើនឡើងរហូតដល់ 60% ក្នុងរយៈពេល១០ខែនេះ និងឈានមុខគេកាលពីខែតុលាជាមួយនឹងចំនួនលក់ចេញរហូតដល់ 200 គ្រឿង។ លទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍នេះបានបង្ហាញពីការបន្តឈានមុខគេ និងផ្តល់នូវរថយន្តថ្មីដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ ដែលបំពេញតម្រូវការអ្នកបើកបរនៅក្នុងប្រទេសកម្ពុជា ជាពិសេស MG ដែលជាម៉ាកយីហោរបស់ចក្រភពអង់គ្លេសបានត្រៀមផ្តល់នូវប្រម៉ូសិនពិសេសសម្រាប់ចុងឆ្នាំនេះផងដែរ។

ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៤ គឺជាការរីកចម្រើនដ៏អស្ចារ្យជាមួយសមត្ថភាពលក់ចេញរថយន្តបានច្រើនដែលពង្រឹងជំហររបស់ MG ជាជម្រើសកំពូលសម្រាប់ប្រជាជនកម្ពុជាដែលមានតម្រូវការទិញរថយន្តថ្មី។ ខណៈម៉ាកយីហោ MG បានផ្តល់នូវប្រភេទរថយន្តជាច្រើនជម្រើសរួមមានម៉ូដែលដ៏ពេញនិយមដូចជា៖ MG ZS, MG RX5, MG HS, MG GT, MG7 និង MG RX8 ដែលបានបន្តទាក់ទាញដល់អតិថិជនកាន់តែទូលំទូលាយក្នុងទីផ្សាររថយន្តថ្មី។ តាមរយៈកេរ្តិ៍ឈ្មោះដ៏រឹងមាំ ជាមួយនឹងលក្ខណៈពិសេស និងការប្រកួតប្រជែងខ្ពស់លើតម្លៃសមរម្យ បានផ្តល់នូវភាពជឿជាក់ដល់អតិថិជនរបស់ពួកគេក្នុងការជ្រើសរើសរថយន្ត MG ជាមធ្យោបាយធ្វើដំណើរ ដែលជាលទ្ធផល MG បានជាប់ចំណាត់ថ្នាក់ទី3ក្នុងចំណោមម៉ាកយីហោរថយន្តថ្មីកំពូលនៅប្រទេសកម្ពុជា។ ហើយពីមួយឆ្នាំទៅមួយឆ្នាំ រថយន្ត MG ទទួលបានការគាំទ្រ និងទទួលស្គាល់កាន់តែខ្លាំងឡើងពីសំណាក់ប្រជាជនកម្ពុជាដែលស្វែងរករថយន្តថ្មីទំនើបមានថាមពលបើកបរបានខ្លាំង មានតម្លៃសមរម្យ និងមានទីផ្សារល្អ ដោយពួកគេបានបន្តពង្រីកសាខាអគារតាំងបង្ហាញរថយន្ត និងពង្រីកបន្ថែមនូវមជ្ឈមណ្ឌលសេវាកម្មបន្ថែមទៀត ដើម្បី ផ្តល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់សម្រាប់គ្រួសារ MG របស់ពួកគេ។

កំណើនលក់ចេញពីមួយឆ្នាំទៅមួយឆ្នាំរបស់ MG បានគូសបញ្ជាក់ពីការកើនឡើងនៃការលក់ និងជាសក្ខីភាពនៃទំនុកចិត្តលើម៉ាកយីហោនៅក្នុងទីផ្សាររថយន្តថ្មីពីសំណាក់អតិថិជនថ្មីៗ និងការណែនាំបន្តពីអតិថិជនដែលបានប្រើប្រាស់។ ខណៈរថយន្ត MG គឺមានសមត្ថភាពខ្ពស់ក្នុងការបើកបរ ទាំងថាមពល ទាំងការសន្សំសំចៃ និងការច្នៃប្រឌិតនៃភាពទាន់សម័យ។ សមិទ្ធិផលនេះក៏ជាផ្នែកមួយបានបង្ហាញពីភាពជោគជ័យរបស់ MG ក្នុងការបំពេញតម្រូវការ និងផ្លាស់ប្តូរគំនិតរបស់អ្នកប្រើប្រាស់ពីការប្រើរថយន្តមួយទឹកឱ្យងាកមកប្រើរថយន្តថ្មី។

ទន្ទឹមនឹងនេះ MG ក៏កំពុងមានប្រូម៉ូសិនពិសេសដែលផ្តល់នូវអត្ថប្រយោជន៏ជាច្រើនជូនអតិថិជនក្នុងឱកាសការលក់ចុងឆ្នាំនេះផងដែរ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើដំណើរសម្រាប់ក្រុមគ្រួសារ និងអ្នកធ្វើដំណើរទូទៅក្នុងឱកាសចុងឆ្នាំ ឬត្រៀមខ្លួនក្នុងការទទួលយករថយន្តសម្រាប់ឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន MG ក៏បានគិតគូរ និងផ្តល់ប្រម៉ូសិនពិសេសថែមកាតសាំងរហូតដល់ $1,000 សម្រាប់ពីរម៉ូដែលដូចជា MG RX5 និង MG7 2.0 (no spoiler)។ រថយន្តម៉ូដែលផ្សេងទៀតក៏មានប្រម៉ូសិនដែរដូចជា៖ MG ZS និង MG HS ប្រម៉ូសិនថែមកាតសាំងចំនួន $200 និងថែមកាតសាំងចំនួន $500 សម្រាប់ម៉ូឌែល MG GT និង MG RX8។ ប្រម៉ូសិនទាំងនេះផ្តល់ជូនត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុណ្ណោះដែលធ្វើឱ្យអតិថិជនទទួលបាននូវឱកាសក្នុងការធ្វើជាម្ចាស់រថយន្ត MG ដោយធានានូវផាសុកភាព និងទំនុកចិត្ត ដោយមិនមានការចំណាយប្រាក់ថ្លៃប្រេងឥន្ធនៈក្នុងការធ្វើដំណើរនាថ្ងៃឈប់សម្រាក។ តាមរយៈកត្តាជាច្រើនទាំងនេះហើយដែលបានធ្វើឱ្យ MG បន្តបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយអតិថិជន និងបង្កើននូវវត្តមានរបស់ខ្លួនកាន់តែទូលំទូលាយក្នុងវិស័យឧស្សាហកម្មរថយន្តថ្មី។

សរុបមកកំណើនការលក់កើនរហូតដល់ 60% របស់ MG បានធ្វើឱ្យម៉ាកយីហោនេះបន្តឈានមុខគេក្នុងទីផ្សារដោយផ្តោតលើកត្តាជាច្រើនដូចជា ការពង្រីកសាខាបន្ថែម ការផ្តល់នូវរថយន្តថ្មីទំនើបមានតម្លៃសមរម្យ និងបន្តបំពេញតម្រូវការរបស់អតិថិជន ដើម្បីពង្រឹងនិងពង្រីកខ្លួនឱ្យកាន់តែរីកចម្រើន៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ