ទិញឱ្យកូនម្នាក់មួយទៅ! តុក្កតាបាប៊ី​កើតជំងឺទឹកនោមផ្អែមដំបូងបំផុតលើពិភពលោក ជួយឱ្យកូនឆាប់យល់ដឹងពីស្ថានភាពសុខភាព និង ត្រៀមខ្លួនទប់ទល់

Share This

ថ្មីៗនេះ ក្រុមហ៊ុន Mattel ដែលជាក្រុមហ៊ុនផលិតតុក្កតាបាប៊ី (Barbie) សកល បានប្រកាសចេញនូវតុក្កតាបាប៊ីកើតជំងឺទឹកនោមផ្អែមប្រភេទទី ១ ដំបូងបំផុតលើពិភពលោក ដែលភ្ជាប់មកជាមួយឧបករណ៍តាមដានគ្លុយកូស និង ឧបករណ៍បូបអាំងស៊ុយលីន​ ពណ៌ផ្កាឈូក ដែលជាពណ៌អត្តសញ្ញាណរបស់តុក្កតានេះ។

បើតាម លោកស្រី Krista Berger អនុប្រធានជាន់ខ្ពស់នៃតុក្កតា Barbie និង ជាប្រធានតុក្កតាសកលបានឱ្យដឹងថា តុក្កតាបាប៊ីនេះនឹងជួយឱ្យកុមារទូទាំងពិភពលោក បានយល់ដឹងលឿនអំពីជំងឺទឹកនោមផ្អែមប្រភេទទី ១ ដោយឆ្លុះបញ្ចាំងពីស្ថានភាពវេជ្ជសាស្ត្រនៃជំងឺនេះ។ មានន័យថា តុក្កតាបាប៊ីកើតជំងឺទឹកនោមផ្អែម នឹងជាគំរូឱ្យកុមារបានឃើញពីស្ថានភាពនៅពេលកើតជំងឺទឹកនោមផ្អែម អាចឱ្យពួកគេស្រមៃពីរឿងរ៉ាវកើតឡើងជាមួយតុក្កតា ដែលពួកគេស្រលាញ់។

ជាក់ស្តែង នៅលើដៃតុក្កតាបាប៊ីមានពាក់នូវឧបករណ៍តាមដានគ្លុយកូស ដែលជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី ១។ វាមានរាងបែបបេះដូងពណ៌ផ្កាឈូក។

ទន្ទឹមគ្នានេះ វាក៏មកជាមួយទូរស័ព្ទបាប៊ី ដែលមានកម្មវិធី CGM app សម្រាប់តាមដានកម្រិតជាតិស្ករក្នុងឈាម ដូចទៅនឹងឧបករណ៍តាមដានពិតរបស់មនុស្សផងដែរ។ វាតាមដានគ្លុយកូស ២៤ ម៉ោងក្នុងមួយថ្ងៃតាមរយៈ sensor នៅក្រោមស្បែក។​

ចំពោះសម្លៀកបំពាក់របស់តុក្កតាវិញ ក្រុមហ៊ុនតុក្កតាបាប៊ីបានធ្វើការជាមួយអង្គការ Breakthrough T1D ដែលជាអង្គការស្រាវជ្រាវ និង តស៊ូមតិនៃជំងឺទឹកនោមផ្អែមប្រភេទទី 1 ឈានមុខគេនៅលើពិភពលោក។ ឈុតពណ៌ខៀវ និង បោះពុម្ពក្រឡាពងជីងចក់ពណ៌ស វាជានិមិត្តសញ្ញាសកល ដែលតំណាងឱ្យការយល់ដឹងអំពីជំងឺទឹកនោមផ្អែម។

បច្ចុប្បន្ន នៅសហរដ្ឋអាមេរិក អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី ១ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានមនុស្សប្រមាណ ១,២៤ លាននាក់កំពុងរស់នៅជាមួយជំងឺនេះ ហើយគេបានប៉ាន់ប្រមាណថា វានឹងកើនឡើងដល់ ៥ លាននាក់នៅក្នុងឆ្នាំ ២០៥០៕

ប្រភព៖ mattel & NYP 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ