ថ្មីៗនេះ នៅប្រទេសចិនមានរឿងរ៉ាវដ៏មិននឹកស្មានមួយ ដែលបុរសម្នាក់ទិញផ្ទះមកក្នុងតម្លៃ ៨ ម៉ឺនដុល្លារ មានថ្ងៃមួយរៀបចំដូរអំពូលភ្លើង ស្រាប់តែធ្លាក់លុយចេញពីពិដានមកជិត ១០ លានដុល្លារ។
តាមរយៈសារព័ត៌មាន បានឱ្យដឹងថា បុរសខាងលើនេះ បានទិញផ្ទះក្នុងតម្លៃប្រហែល ៥៨០ ០០០ យ័ន ដែលស្មើប្រមាណ ៨ ម៉ឺនដុល្លារ ជាតម្លៃថោកគួរសម ហើយរស់នៅបានជាង ៣ ឆ្នាំហើយ។ មកដល់ឆ្នាំ ២០២៤ កន្លងទៅ បុរសនេះក៏នឹកឃើញចង់កែកុនផ្ទះខ្លះៗ ដោយចាប់ផ្តើមប្តូរអំពូលភ្លើងមុនគេ ស្រាប់តែកម្មករឃើញមានលុយសុទ្ធធ្លាក់ចេញមកពីពិដានផ្ទះ។
បុរសនេះបានឱ្យកម្មកររើពិដានផ្ទះចេញ ក៏ឃើញថាមានលុយសុទ្ធប្រមាណជាង ៧០ លានយ័ន ដែលស្មើប្រមាណជិត ១០ លានដុល្លារឯណោះ។ ដំបូងឡើយបុរសនេះកើតចិត្តលោភ ចង់លាក់ការទុកលុយចាយខ្លួនឯង តែដល់គិតចុះគិតឡើងខ្លាចថាជាលុយខុសច្បាប់ និង អាចជាប់ទោសបាន ទើបសម្រេចចិត្តផ្តល់ដំណឹងទៅកាន់ប៉ូលិស។ ប៉ូលិសក៏បានមកយកលុយទៅរក្សាទុក ហើយនឹងធ្វើការត្រួតពិនិត្យស្រាវជ្រាវ ដោយបានដាក់ការសង្ស័យថា លុយទាំងនេះ អាចទាក់ទងនឹងអំពើមិនប្រក្រតីណាមួយរបស់ម្ចាស់ផ្ទះចាស់៕
ប្រភព៖ Kapook