ថ្មីៗនេះ មានរឿងរ៉ាវដ៏មិននឹកស្មានមួយ ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍នៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ ដោយបុរសម្នាក់ទិញការ៉េមកីប៉ះរសជាតិពិសេស ជាការ៉េមរសជាតិពស់ ព្រោះមានសត្វពស់មួយក្បាលកកនៅក្នុងនោះយ៉ាងមិនគួរឱ្យជឿ។
ក្នុងនោះ បុរសរូបនេះបានបង្ហោះរូបភាពការ៉េមកីមួយដើមនៅតាមបណ្តាញសង្គម តែអ្វីដែលចម្លែកនោះ គឺមើលទៅក្នុងការ៉េមមានសត្វពស់មួយក្បាលកកនៅជាមួយ។ បុរសរូបនេះបានឱ្យដឹងថា រូបភាពនេះគឺជារូបភាពពិត ដែលខ្លួនបានទិញការ៉េមរសជាតិសណ្តែកដីនៅតាមរទេះ ស្រាប់តែបើកមកក៏ឃើញសត្វពស់នៅក្នុងនោះ ហើយសូម្បីតែអ្នកលក់ក៏ឆ្ងល់ដែរថាសត្វពស់នេះវាមកនៅក្នុងការ៉េមបានដោយរបៀបណា។
យ៉ាងណាមិញ មហាជនឃើញហើយពិតជាហួសចិត្តខ្លាំងណាស់ ហើយក៏មានអ្នកខ្លះចូលខមមិនទៅជាពាក្យពេជន៍លេងសើចមិនដាច់ ជាពិសេសនោះ គឺការ៉េមរសជាតិពស់ ឬការ៉េមរសជាតិពិស៕
ប្រភព៖ Sanook