ទាល់អ្នកផលិតមាតិកាលើកសរសើរ ទើបដឹងថា មិត្តហ្វូន ចូលរួមក្នុងសកម្មភាពកិច្ចការសង្គម និង មនុស្សធម៌ជាបន្តបន្ទាប់

Share This

ការផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook & TikTok ពិតជាមានឥទ្ធិពលណាស់សម្រាប់យើងទាំងអស់គ្នានាសម័យកាលឌីជីថលនេះ ដែលអាចជំរុញអាជីវកម្មកាន់តែរីកចម្រើន ឬ បង្កវិបត្តិធ្ងន់ធ្ងរក៏មាន ហើយក៏ជាមធ្យោបាយពេញនិយម ក្នុងការចែករំលែកព័ត៌មានល្អៗ ឬការបំពុលសង្គម ទៅតាមខ្លឹមសារ និង គោលបំណងរបស់អ្នកផលិតមាតិកាវីដេអូ ឬ ម្ចាស់គណនីរៀងៗខ្លួន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ សូមសរសើរដល់អ្នកផលិតមាតិកាវីដេអូជាច្រើន ដែលបានផលិតវីដេអូចែករំលែកនូវខ្លឹមសារល្អៗសម្រាប់អ្នកទស្សនា ក្នុងនោះមានវីដេអូទាក់ទាញមួយរបស់ យុវជន Elwin ដែលទើបបង្ហោះចេញថ្មីៗនេះ ដោយលើកឡើងពីសារសំខាន់នៃការបរិច្ចាគឈាមនៅក្នុងប្រទេសនីមួយៗ ដែលខ្លឹមសាររបស់ប្អូន គឺលើកទឹកចិត្តដល់ប្រជាជនខ្មែរទាំងអស់គ្នា ចូលរួមក្នុងសកម្មភាពមនុស្សធម៌នៃការបរិច្ចាគឈាម។

ក្នុងវីដេអូនោះប្អូនប្រុស Elwin ក៏បានលើកសរសើរដល់ក្រុមហ៊ុន មិត្តហ្វូន ដែលបានចូលរួមក្នុងកិច្ចការមនុស្សធម៌ ដោយបង្កើតនូវកម្មវិធីទ្រង់ទ្រាយធំមួយអំពីសារសំខាន់នៃការបរិច្ចាគឈាម «ដំណក់ឈាមមួយលានបេះដូង» កាលពីចុងឆ្នាំ 2024 ដែលជំរុញឱ្យបុគ្គលិក និង ដៃគូអាជីវកម្មចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

ក្នុងពេលប៉ុន្មានឆ្នាំនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូនតែងតែជាអ្នកត្រួសត្រាយក្នុងការអនុវត្តគំនិតផ្តួចផ្តើមសង្គមសម្រាប់សហគមន៍ ដើម្បីពង្រឹងសាមគ្គីភាព ការចែករំលែក និង ការទទួលខុសត្រូវចំពោះសហគមន៍ និង សង្គមកម្ពុជា ដោយអ្នកផលិតមាតិកាវីដេអូពន្លកថ្មីមួយដួងទៀតក៏បានសរសើរក្រុមហ៊ុន មិត្តហ្វូន នោះគឺ Ricky ដែលប្អូនបានលើកឡើងនៅក្នុងវីដេអូរបស់ខ្លួនដែលនិយាយអំពីការចូលរួមថែរក្សាបរិស្ថានតាមរយៈសកម្មភាពតូចធំរបស់យើងម្នាក់ៗ។

Ricky បានបង្ហាញថា គ្រោះធម្មជាតិដែលកើតឡើងថ្មីៗនេះ ទាំងភ្លើងឆេះព្រៃទំហំធំនៅប្រទេសអាមេរិក ខ្យល់ពុលពេញបរិយាកាសក្នុងប្រទេសកម្ពុជានៅដើមឆ្នាំនេះ សុទ្ធតែបង្កឡើងដោយការបំពុលបរិស្ថានកាន់តែធ្ងន់ធ្ងរ ដែលយើងគ្រប់គ្នា ត្រូវមានស្មារតីចូលរួមក្នុងការកាត់បន្ថយការបំពុលបរិស្ថាននេះ ដើម្បីជួយដល់ផែនដីដែលយើងរស់នៅទាំងអស់គ្នា។ ភ្ជាប់ជាមួយគំនិតនេះ Ricky ក៏បានលើកនិយាយពីក្រុមហ៊ុន មិត្តហ្វូន ផងដែរ ដែលកាលពីខែសីហា ឆ្នាំ2024 មិត្តហ្វូន បានរៀបចំមហាព្រឹត្តិការណ៍ «CYCLING GREEN WONDERLAND AND GLOW RUN WONDERLAND» នៅឯព្រះលានជល់ដំរី ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់ «មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប» ក៏ដូចជាចូលរួមផ្សព្វផ្សាយតំបន់ប្រវត្តិសាស្ត្រអច្ឆរិយរបស់យើង ក្នុងនោះក៏មានសកម្មភាពជិះកង់ ដាំកូនឈើ ការប្រកួតកង់យឺត ប្រកួតកង់ដោល និង ការរត់ប្រណាំង ដែលបានបង្ហាញពីការចូលរួមថែរក្សាបរិស្ថាន កិច្ចការសង្គមមនុស្សធម៌ផងដែរ។

ជាមួយគ្នានេះ ប្លែកភ្នែកផងដែរ អ្នកផលិតមាតិកាវីដេអូពន្លកថ្មី ផល្លីតា ក៏បានចេញវីដេអូចែករំលែកការធ្វើអំពើល្អជាមួយមនុស្សជុំវិញខ្លួន ដែលយើងអាចធ្វើបានគ្រប់ទីកន្លែង មិនថាក្នុងគ្រួសារ សាលារៀន អ្នកជិតខាង ឬអ្នកមិនស្គាល់គ្នា ដែលសកម្មភាពរបស់ប្អូនស្រី គឺស្វែងរកអ្នកមានសំណាង ដែលប្អូនស្រី នឹងចេញលុយឱ្យអ្នកមានសំណាងនោះ ញ៉ាំអាហារឆ្ងាញ់ៗ ហើយជាបន្តទៀត ប្អូន ផល្លីតា ក៏បានទិញអាហារកញ្ចប់ជូនដល់អ៊ំធាក់ស៊ីក្លូវ័យចំណាស់ដោយទឹកមុខរីករាយ ដែលនេះជាការចែករំលែកអាហារដល់អ្នកដែលខ្សត់ខ្សោយជាងខ្លួនយើង ដើម្បីបន្តបណ្ដុះ និង ចែករំលែកវប្បធម៌សាងបុណ្យ ឬ មនុស្សធម៌។

សកម្មភាពរបស់ប្អូនស្រីកើតឡើងមក ក៏ព្រោះឆ្នាំមុន ប្អូនស្រីបានឃើញ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំកម្មវិធីកិច្ចការសង្គម និង មនុស្សធម៌ «ពិនិត្យសុខភាពដោយឥតគិតថ្លៃ ចែកថ្នាំ និងប្រគល់អំណោយ» ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង 600នាក់ ក្នុងខេត្តកំពង់ឆ្នាំង កាលពីខែមេសា ឆ្នាំ2024 ក្នុងគោលបំណងចែករំលែក និង រួមដំណើរជាមួយរដ្ឋាភិបាល និង ប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និង ការពារសុខភាពសហគមន៍។

នាពេលខាងមុខនេះ យើងជឿជាក់ថា ក្រុមហ៊ុន មិត្តហ្វូន នឹងបន្តរៀបចំសកម្មភាពសប្បុរសធម៌ផ្សេងៗទៀត ដើម្បីពង្រឹងសាមគ្គីភាព ការចែករំលែក និង ការទទួលខុសត្រូវចំពោះសហគមន៍ និង សង្គមកម្ពុជា។

ក្រុមហ៊ុន Viettel (Cambodia) Pte. Ltd. ជាក្រុមហ៊ុនទូរគមនាគមន៍ និង បច្ចេកវិទ្យាឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ 2009 ក្រោមឈ្មោះម៉ាកមិត្តហ្វូន (Metfone) ។ មិត្តហ្វូនផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលជាច្រើន ជាមួយនឹងប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវផលិតផលកម្រិតខ្ពស់ កម្មវិធីទូរសព្ទ និង សេវាកម្មបន្ថែមដ៏សម្បូរបែប ដើម្បីបង្កើនបទពិសោធអ្នកប្រើប្រាស់ និង បំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន ។ មិត្តហ្វូន កាន់តែជិតស្និទ្ធ!

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ខូចចិត្តនឹងសម្រស់ពីកំណើត នារីកូរ៉េម្នាក់ជះលុយជិត ២០ ម៉ឺនដុល្លារកែសម្ផស្សជាង ៤០០ ដង រហូតពេទ្យអង្វរឱ្យឈប់កែថែម

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ថ្មីចែស! ស្ត្រីតែវ៉ាន់ម្នាក់ចង់បានលុយខ្ចីវិញ លួចផ្តិតយកក្រយៅដៃសពបន្លំធ្វើកុងត្រាក្លែងក្លាយ ដើម្បីទារលុយគ្រួសារសព

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ