នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ នៅប្រទេសថៃមានការប្រជុំសភាយ៉ាងក្តៅគគុកជុំវិញការរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយពីលោកស្រីផែថងថាន ត្រូវបានដកចេញពីដំណែងកាលពីពេលកន្លងទៅ។

ក្នុងនោះ លោក Anutin Charnvirakul មេដឹកនាំគណបក្ស Bhumjaithai បានទទួលសំឡេងអនុម័តលើសពីពាក់កណ្តាលនៃចំនួនសមាជិកសភាតំណាងរាស្រ្តសរុប ៤៩២ គឺមាន ៣១៣ សំឡេងគាំទ្រ ទល់នឹងសំឡេងប្រឆាំងចំនួន ១៤២ សំឡេង។

ដូចនេះហើយ សភាថៃបានសម្រេចជ្រើសរើសលោក. Anutin Charnviraku ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេសថៃជាផ្លូវការស្របតាមមាត្រា ១៥៩ នៃរដ្ឋធម្មនុញ្ញរបស់ថៃ៕

ប្រភព៖ Khaosod