នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ តាមរយៈសារព័ត៌មានក្នុងស្រុក បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃនេះ មានដ្រូនខ្នាតធំរបស់ថៃ បានហោះចូលមកក្នុងភូមិព្រៃចាន់ ទឹកដីកម្ពុជា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងជាង ៣ រសៀល ថ្ងៃទី ១៨ ខែកញ្ញា នេះ មានដ្រូនខ្នាតធំរបស់ថៃ ហោះចូលមកភូមិព្រៃចាន់ កន្លែងពលរដ្ឋប្រមូលផ្តុំរារាំងថៃ ប៉ងរាយបន្លាលួសលើដីខ្មែរ ស្ថិតនៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមរំឭកផងដែរថា នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ទាហានថៃ បានបន្តបំពានលើអធិបតេយ្យភាពកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈក្រៅពីបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខាងភាគីថៃក៏បានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ៕
ប្រភព ៖ Fresh News