នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ នៅប្រទេសថៃ មានករណីបាញ់បោះមួយនៅផ្សារណាត់មួយកន្លែងនាខេត្ត Samut Prakan បណ្តាលឱ្យជនរងគ្រោះ ១ នាក់បានស្លាប់ និង ២ នាក់ទៀតបានរងរបួស។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅក្បែរផ្សារណាត់មួយកន្លែងនាឃុំ Bang Yo ស្រុក Phra Pradaeng ខេត្ត Samut Prakan ដោយជនដៃដល់បានធ្វើការបាញ់បោះចំនួន ១០ គ្រាប់ ដែលបណ្តាលជនរងគ្រោះជាបុរសម្នាក់បានស្លាប់នឹងកន្លែង និង របួសអស់ ២ នាក់ទៀត។

យ៉ាងណាមិញ អាជ្ញាធរបានចុះអន្តរាគមន៍ ដោយបញ្ជូនជនរងគ្រោះ ២ នាក់ ទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ដោយឡែកចំពោះមូលហេតុនៃការបង្កហេតុនៅមិនទាន់បានទម្លាយនៅឡើយទេ ដោយអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេត៕
ប្រភព៖ Khaosod