នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ យោធាមីយ៉ាន់បានមានការប៉ះទង្គិចជាមួយនឹងក្រុមប្រឆាំងរដ្ឋាភិបាលនៅតាមជាយដែនថៃ-មីយ៉ាន់ ដែលមានការទម្លាក់គ្រាប់បែកធ្ងន់ធ្ងរ បង្កឱ្យប្រជាជននាំគ្នាជ្រួលច្របល់រត់ជម្លៀសខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា ការប៉ះគ្នារវាងយោធា និង ក្រុមប្រឆាំងរដ្ឋាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ា បានកើតនៅស្រុក Pae Khong តំបន់ Si Saeng រដ្ឋ Shan ដែលជាប់នឹងព្រំដែនភាគខាងកើតប្រទេសថៃ។ ក្នុងនោះកងកម្លាំងទ័ពអាកាសមីយ៉ាន់ បានបញ្ជាយន្តហោះចម្បាំងមកធ្វើការទម្លាក់គ្រាប់បែកនៅតំបន់នោះ បណ្តាលផ្ទះជាច្រើនខ្នង និង ប្រាសាទរងការបំផ្លិចបំផ្លាញយ៉ាងដំណំ។ ហេតុការណ៍ក៏បានធ្វើប្រទេសថៃភាគខាងកើត ដែលមានព្រំដែនជាប់មីយ៉ាន់ម៉ា មានចលាចលផងដែរ។
យ៉ាងណាមិញ នៅមិនទាន់មានព័ត៌មានបញ្ជាក់ពីអ្នករងរបួស ឬ បាត់បង់ជីវិតនៅឡើយ ប៉ុន្តែក្រុមជនជាតិភាគតិចប៉ាអូ និង ជនជាតិភាគតិចសាន រួមទាំងប្រជាជនថៃសរុបប្រមាណ ១៥ ០០០ នាក់ បានភៀសខ្លួនពីតំបន់ទៅកាន់កន្លែងមានសុវត្ថិភាព៕
ប្រភព៖ AMARINTV