ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

Share This

តាមរយៈរូបភាព សាលាឆទាន កំពង់អុស ស្ថិតនៅខេត្តកណ្ដាល ដែលបង្ហោះដោយទំព័រហ្វេសប៊ុក Archesthetic បានកំពុងធ្វើឱ្យមហាជនផ្ទុះការសរសើរជាបន្តបន្ទាប់ ហើយក៏មោទកភាពជាខ្លាំង ដែលនេះជាស្នាដៃស្ថាបត្យកម្មបង្កើតឡើងដោយកូនខ្មែរពិតៗ។

យោងតាមការលម្អិត សាលាឆទាន កំពង់អុស នេះ ជាស្នាដៃមួយទៀតរបស់ លោក អ៊ុនផេង ពុធវិសាល ជាស្ថាបត្យករខ្មែរដ៏ឆ្នើម ជាប្រធានសមាគមស្ថាបត្យករខ្មែរ(AAK) និង ជាស្ថាបនិកក្រុមហ៊ុន Archicam កំពុងមានឈ្មោះបោះសំឡេងគួរឱ្យកត់សម្គាល់។

សាលាឆទាន កំពង់អុស គឺជាការបំផុសគំនិតឡើង រួមបញ្ចូលដោយមរតកសម័យបុរាណ និង ការច្នៃប្រឌិតនាសម័យបច្ចុប្បន្ន ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល។ ស្ថាបត្យករបានរចនា ដោយមានស្លាបគ្របពីលើសំណង់នៅជុំវិញស្រះទឹកទំហំ 50x50m ដំបូលទ្រេត 8 ដឺក្រេ ផ្ដល់ភាពទាក់ទាញ និង ដើម្បីកាត់បន្ថយកម្ដៅពន្លឺព្រះអាទិត្យផ្ទាល់  និង រក្សាសីតុណ្ហភាពក្នុងលំហ ដោយមិនចាំងភ្នែកអ្នកប្រើប្រាស់។

ស្ថាបត្យកម្មនេះរំលេចចេញបាននូវភាពទាក់ទាញនៃសិល្បៈ ដោយសារតែការប្រើប្រាស់សម្ភារៈសំណង់ដែលសាមញ្ញបំផុត ដែលមានប្រភពក្នុងស្រុក បង្កប់នូវអត្ថន័យរួមនៃវប្បធម៌ប្រពៃណីខ្មែរ។

តាំងពីការប្រើប្រាស់ព្រួលឫស្សី ស្លឹកឃុនមារ កំប្លោក ឈើគគីរ កន្ទេលផ្អាវ និង ថ្មព្រះនេត្រព្រះ ដែលស្ដែងចេញពីគុណតម្លៃនៃស្ថាបត្យកម្ម  និង ជួយលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ផងដែរ។

គន់សម្រស់គ្រប់ជ្រុង សាលាឆទាន កំពង់អុស ជាទីតាំងមួយ ដែលមានស្ថាបត្យកម្មដ៏អស្ចារ្យ  និង ស្រស់ស្អាត រួមបញ្ចូលផ្ទៃបៃតងធម្មជាតិ និង បរិយាកាសត្រជាក់ត្រជំ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

អធឹកអធមណាស់! មង្គលការ ស្វែង សុជាតា យប់មិញ មានមិត្តរួមអាជីពចូលរួមយ៉ាងកុះករ

បុរសចិត្តបុណ្យ ឃើញពស់ឆក់ខ្សែភ្លើងសន្លប់បាត់ស្មារតី ខំប្រឹងផ្លុំខ្យល់តាមមាត់ពស់រហូតដឹងខ្លួនឡើងវិញ

អ្នកគាំទ្ររំភើប! អ្នកស្និទ្ធស្នាល Taylor Swift ទម្លាយថា មង្គលការនាង និង គូដណ្ដឹងបានកំណត់ជាក់លាក់ហើយ សូម្បីតែទីតាំងក៏រើសរួចហើយដែរ

កាលប្ដីនៅរស់លេងឆ្នោតរាប់ឆ្នាំអត់ឈ្នះ ដល់ប្ដីចែកឋានស្រាប់តែឈ្នះរង្វាន់ធំ រួចប្រពន្ធប្រាប់ថាខ្មោ.ចប្ដីឱ្យកាដូ

ព័ត៌មានបន្ថែម

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

កាលប្ដីនៅរស់លេងឆ្នោតរាប់ឆ្នាំអត់ឈ្នះ ដល់ប្ដីចែកឋានស្រាប់តែឈ្នះរង្វាន់ធំ រួចប្រពន្ធប្រាប់ថាខ្មោ.ចប្ដីឱ្យកាដូ

នុះ សារភាពហើយ! ថៃ បន្ទោសលើកញ្ចប់ថវិកាតិចជាងកម្ពុជាឆ្ងាយដូចមេឃដី ទើបការរៀបចំស៊ីហ្គេមខ្វះមុខខ្វះក្រោយ

បើឃើញជួយទិញគាត់ផង! អ៊ំប្រុសវ័យ ៧០ ឆ្នាំ ជិះម៉ូតូចាស់ពីកំពង់ចាម ពពាយនាយលក់កន្ទេលតាមផ្លូវ យប់ឡើងដើរសុំវត្តស្នាក់អាស្រ័យ

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

ក្រសួងកម្រិតហើយ! អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព តាមបណ្ដាញសង្គម ត្រូវមានវិញ្ញាបនបត្របញ្ជាក់វិជ្ជាជីវៈ និង បទពិសោធយ៉ាងតិច ១ ឆ្នាំ

ព្រោះចង់បានរបស់គេ ថៃដល់ថ្នាក់ធ្វើប្រាសាទតាមាន់តូច តាមាន់ធំ និង តាក្របី ពីស្នោដាក់តាំងក្នុងផ្សារទំនើប ហើយស្រែកថាជារបស់ខ្លួន

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ