បើទោះជាមួយរយៈចុងក្រោយនេះ ហាក់រយាលលើវិស័យសិល្បៈជាងមុនបន្តិចក្តី តែតារាស្រី អ៊ីងអ៊ីង នៅតែទទួលបានការគាំទ្រដូចដើមពីសំណាក់មហាជន។ ក្នុងនោះដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្រោយពីមានឈ្មោះជាថៅកែហាងកែសម្ឋស្សមក កញ្ញា អ៊ីងអ៊ីង បានធ្វើឱ្យមហាជនចាប់ក្រសែភ្នែកយ៉ាងខ្លាំងនឹងសម្រស់របស់នាង។
រូបក្នុងវិស័យសិល្បៈដំបូងៗ
យ៉ាងណាមិញ ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកគាំទ្រហាក់សង្កេតឃើញថា អ៊ីងអ៊ីង មានផ្ទៃមុខស្រស់ស្អាតកាន់តែប្លែកពីមួយថ្ងៃទៅមួយថ្ងៃ ទាំងការបង្ហាញខ្លួនសិចស៊ីទៀតផងនោះ អ៊ីងអ៊ីង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។
រូបអំឡុងឆ្នាំ ២០២៤
បន្ថែមពីនោះ មកដល់ឆ្នាំ ២០២៥ នេះទៀត អ៊ីងអ៊ីង កាន់តែស្អាតប្លែកជាងមុន ក៏ព្រោះតែសម្រស់របស់នាងផ្លាស់ប្តូរសឹងតែទាំងស្រុង ដែលមើលទៅស្អាតដូចរូបគំនូរក្នុងតុក្កតាយ៉ាងដូច្នោះដែរ។
ជាក់ស្តែង បន្ទាប់ពីរូបសម្រស់ខុសប្លែងដល់ទៅ ១៨០ ដឺក្រេ ថ្មីៗនេះ ស្រីស្អាត អ៊ីងអ៊ីង ក៏មិនលាក់លៀមនោះដែរ ដោយនាងបានឱ្យដឹងថា តាំងពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២៥ ពោលគឺរយៈពេល ៦ ឆ្នាំ នាងបានកែកុនតាំងពីចុងសក់ ដល់ចុងជើង ដោយចាយលុយអស់ជិត ១០ ម៉ឺន ដុល្លារ។ ម្យ៉ាងវិញទៀត ភាគច្រើននាងបានហោះហើរទៅវះកាត់នៅឯប្រទេសចិន និង វៀតណាម៕