ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកនូវវីដេអូរាំរបាំមួយរបស់តារាស្រី ព្រះកាយច័ន្ទ ជាបន្តបន្ទាប់។
ក្នុងវីដេអូនោះដែរ កញ្ញា ព្រះកាយច័ន្ទ បានបញ្ចេញក្បាច់រាំទៅតាមអត្ថន័យ នៃការពោលក្នុងចម្រៀង ដែលបញ្ជាក់ពីការបណ្ដេញចោរឈ្លានពាន ដែលប៉ុនប៉ងចង់បានប្រាសាទរបស់ខ្មែរ។
វីដេអូប្រមាណ ២៦ វិនាទី នោះដែរ បានធ្វើឱ្យមហាជនបានចូលទៅបញ្ចេញមតិ បង្ហាញចំណាប់អារម្មណ៍ ដោយបានស្ញប់ស្ញែងពីរបាំបុរាណខ្មែរ អាចបង្ហាញអារម្មណ៍បានក្នុងនោះពិតជាគួរឱ្យកោតសរសើរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖