មកទល់ពេលនេះ បងប្អូនមហាជនកម្ពុជា អ្នកសិល្បៈ ក៏ដូចជាសប្បុរជនជាច្រើន នៅតែបន្តស្វះស្វែងចូលរួមជួយជាជំនួយថវិកា ស្បៀងអាហារ និង សម្ភារៈផ្សេងៗជូនបងប្អូនកងទ័ពជួរមុខ និង បងប្អូនគ្រួសារភៀសសឹកតាមតំបន់សុវត្ថិភាពបន្តបន្ទាប់។
មកដល់ព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះដែរ ដ្បិតតែស្ថានការណ៍នៅតាមព្រំដែនស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែសម្រាប់បងប្អូនគ្រួសារដែលភៀសសឹកតាមតំបន់ ក៏នៅតែមានការខ្វះខាតនូវស្បៀងអាហារ សម្ភារៈប្រើប្រាស់ផ្សេងៗ។
ស្របពេលទទួលដំណឹងថាបងប្អូនភៀសសឹកត្រូវការស្បៀងបន្ទាន់ ងាកទៅមើលហ្វេសប៊ុករបស់តារាចម្រៀងស្រី សុខ ពិសី ក៏បានឃើញនាងបង្ហោះចូលរួមជួយជាថវិកាផ្ទាល់ខ្លួនចំនួន ៥ ពាន់ដុល្លារភ្លាមៗ សម្រាប់ជួយសម្រាលដល់ស្បៀងអាហារបងប្អូនផងដែរ។
ក្នុងនោះ កញ្ញា សុខ ពិសី បានបង្ហោះរៀបរាប់លើហ្វេសប៊ុកថា ៖ «បងប្អូនជនភៀសសឹកត្រូវការស្បៀងបន្ទាន់ ក្នុងនាមនាងខ្ញុំ សុខ ពិសី ជាកូនខ្មែរមួយរូប សូមចូលរួមថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ចំនួន 5000$ តាមរយៈប្អូនស្រី Thy Sovantha សូមបងប្អូនខ្មែរចូលរួមតាមសទ្ធាឱ្យបានគ្រប់គ្នា Aba ប្អូនស្រី thy sovantha 103 041 995»៕