ការសិក្សាថ្មី ៖ មុនស្សប្រុសស្រីមាន/អីៗរាល់ថ្ងៃ ពិសេសអ្នកធ្វើការ Office ភាគច្រើនជាបុគ្គលបំពេញការងារបានល្អ ហើយជោគជ័យ

Share This

តាមរយៈវេជ្ជបណ្ឌិត Jamin Vinod Brahmbhatt ជាសមាជិកនៃគ្លីនិក orlando health medical group urology pur clinic នៅសហរដ្ឋអាមេរិក សិច ឬ ការរួមភេទ គឺជាវិធីដ៏ល្អបំផុតក្នុងការរំដោះស្ត្រេស ហើយបើតាមការសិក្សាអំពីអត្ថប្រយោជន៍នៃសិច ឬ ការរួមភេទ មានផលវិជ្ជមានចំពោះការបំពេញការងារ ធ្វើឱ្យសកម្ម និង ជោគជ័យឆាប់រហ័ស។

សាកលវិទ្យាល័យ Oregon State University នៅសហរដ្ឋអាមេរិក បានធ្វើការសិក្សាស្រាវជ្រាវទៅលើប្តីប្រពន្ធចំនួន ១៥៩ គូ​ ដែលពួកគេសុទ្ធតែបម្រើការងារនៅអូហ្វីស។ គេបានប្រើពេលពីរសប្តាហ៍ និង រៀងរាល់ថ្ងៃដើម្បីស្ទង់មតិ ដោយផ្តោតលើប្រធានបទ From the Bedroom to the office ឬ ពីបន្ទប់គេងទៅការិយាល័យ។

ជាលទ្ធផល បុគ្គលិកបម្រើការងារដែលបានរួមភេទរៀងរាល់ថ្ងៃ រយៈពេលពីរសប្តាហ៍ ពួកគេមានអាកប្បកិរិយាវិជ្ជមានជាងសព្វដងសម្រាប់ថ្ងៃបន្ទាប់។ មានន័យថា កាលណាពួកគេបានរួមភេទ ពួកគេមានអារម្មណ៍ល្អនៅពេលព្រឹក ហើយថែមទាំងជួយរក្សាអារម្មណ៍ល្អបានពេញមួយថ្ងៃ ជាពិសេសបំពេញការងារសកម្ម និង ឆាប់មានប្រសិទ្ធភាព។ មួយវិញទៀត អ្នកស្រាវជ្រាវរកឃើញថា ពេលបានរួមភេទ ពួកគេនឹងដេកស្កប់ល្អ ធ្វើឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែស្អិតល្មួត។ និយាយរួម រៀងរាល់ថ្ងៃ វាមានប្រសិទ្ធភាពដល់ ២៤ ម៉ោងតែម្តង។

អ្នកដឹកនាំការស្រាវជ្រាវ លោក Keith Leavitt នៅសាកលវិទ្យាល័យ Oregon State University បានក្រើនរំឭកដែរថា ការរួមភេទមានអត្ថប្រយោជន៍ខាងសង្គម អារម្មណ៍ និង សរីរវិទ្យា ហើយវាជារឿងសំខាន់ដែលគ្រប់គ្នាគួរតែធ្វើជាអាទិភាព។ ដូច្នេះមិនថារវល់យ៉ាងណា គួរតែបង្កើតពេលវេលាដើម្បីវា។

ខណៈសិចអាចជំរុញដល់ការបំពេញការងារ ដោយឡែកគ្នានេះ តាមការសិក្សាបានរកឃើញថា ការងារអាចមានផលអវិជ្ជមានចំពោះជីវិតសិចវិញ។ ជាក់ស្តែង នៅពេលធ្វើការទាក់ទងនឹងស្ត្រេស ឬ ភាពតានតឹង វានឹងក្លាយជាផ្នែកដ៏ធំ ដែលប៉ះពាល់ដល់ជីវិតក្តីសុខនៅផ្ទះ។ វាអាចប៉ះពាល់ដល់ជីវិតសិច រួមទាំងពាក់ព័ន្ធបន្តទៅនឹងផលិតភាពការងារផងដែរ។

ចុះហេតុអ្វីបានជាសិចមានសារសំខាន់យ៉ាងនេះ? ពិតប្រាកដណាស់ វាមិនត្រឹមតែមានផលល្អចំពោះការងារប៉ុណ្ណោះទេ តែថែមទាំងល្អចំពោះអារម្មណ៍ទូទៅ សង្គម និង ផ្លូវចិត្តផងដែរ។ សិច ឬ ការរួមភេទធ្វើឱ្យយើងបញ្ចេញអ័រម៉ូនរីករាយម្យ៉ាងហៅថា dopamine ជាការបញ្ចេញម៉ូលេគុលណឺរ៉ូនបញ្ជូនទៅសរសៃប្រសាទខួរក្បាល (neurotransmitter) ដែលគ្រប់គ្រងអារម្មណ៍រំភើប និង អារម្មណ៍រីករាយដែលទទួលបាននៅក្នុងខួរក្បាល។ សកម្មភាពរាងកាយនេះ គឺជាការជំរុញអារម្មណ៍ធម្មជាតិតាមបែបវិទ្យាសាស្ត្រ។

ជាចុងក្រោយ ដំបូន្មានពីការសិក្សាខាងលើ ការភ្ជាប់ទំនាក់ទំនងគ្នារវាងចិត្ត និង រាងកាយ ពិតជាមានសារសំខាន់សម្រាប់កន្លែងធ្វើការ និង ជីវិតនៅផ្ទះ។ ដូច្នេះមនុស្សគ្រប់គ្នាគប្បីបែងចែកពេលវេលាឱ្យស្មើ មានទាំងពេលវេលាធ្វើការងារផង និង ពេលវេលាសិចជាមួយដៃគូផងដែរ៕

ប្រភព៖ olandohealth

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

កន្លងផុតមួយរយៈ ពេជ្រ ចរណៃ បានទៅរកគ្រូមើលផ្លូវងងឹត រកឃើញមូលហេតុស្មានមិនដល់មួយ អាចជាផ្នែកធ្វើឱ្យមានភ្លើងឆេះ

ព័ត៌មានបន្ថែម

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ