ថ្ងៃ ១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់ឆ្នាំ ២០២៥ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានឃើញមកហើយមានសិល្បករ សិល្បការិនីជាច្រើនបានបង្ហាញក្តីស្រឡាញ់តាមរយៈការបង្ហោះសារ ការទិញបាច់ផ្កា ការទិញកាដូ និង ការជួបជុំជាមួយមនុស្សជាទីស្រឡាញ់។
យ៉ាងណាមិញ ក្រឡេកទៅមើលតារាចម្រៀងរ៉េបរួមទ្រនំ CG Movement នឹង ប្រុសឡា, KingChi និង 4T5 គឺលោក Seav JKS ឯណោះវិញ បានសាងអនុស្សាវរីយ៍ដ៏ពិសេសនៃក្នុងទិវានៃក្តីស្រឡាញ់នេះ ដោយលោកបានដឹកដៃគូស្នេហ៍បញ្ចប់នាមជាសង្សារ ក្លាយជាគូដណ្តឹងចំពោះមុខមេបាទាំងសងខាង។
ក្នុងនោះ លោក Seav JKS បាននាំចាស់ទុំចូលចែចូវមិត្តស្រី គឺកញ្ញា ចន សុផាននី ដែលសាងចំណងស្នេហ៍ជាច្រើនឆ្នាំរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណី និង ទទួលបានការជូនពរយ៉ាងមានន័យពីសំណាក់មិត្តភក្តិ ព្រមទាំងអ្នកគាំទ្រជាច្រើន៕