ក្រោយពីប្រកាសពីចំណងស្នេហ៍ អស់រយៈពេលជិត ៩ ខែហើយ ក្រោយលែងលះដាច់ស្រេចនឹងអតីតភរិយាហើយនោះ ម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី បានដឹកដៃភរិយាក្រោយចូលរោងការតាមប្រពៃណីហើយ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
ក្នុងពិធីមង្គលការ លោក យឿន ពិសី និង ភរិយា គឺអ្នកនាង លីដា ដែលជាតារាចម្រៀងមួយរូបដែរនោះ មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមកម្មវិធី និង អ្នកគាំទ្របានចូលរួមអបអរសាទរដល់គូស្វាមីភរិយាមួយគូនេះជាបន្តបន្ទាប់ផងដែរ។
ដោយឡែក ក្នុងពិធីមង្គលការរបស់លោក យឿន ពិសី និង អ្នកនាង លីដា នោះដែរ មហាជន និង អ្នកគាំទ្របានចាប់អារម្មណ៍ និង ផ្ទុះការសរសើរដល់អតីតភរិយាលោក យឿន ពិសី គឺអ្នកនាង រ៉ាដា ដែលបានចូលរួមជាភ្ញៀវក្នុងកម្មវិធីនេះដែរ។ លើសពីនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ អ្នកនាង រ៉ាដា បានហៅលោក យឿន ពិសី និង អ្នកនាង លីដា ជាមិត្តភក្តិពេញៗមាត់ទៀតផង៕
