ជាងពាក់កណ្ដាលឆ្នាំ ២០២៥ ហើយ បើនៅតែធ្វើឡែរៗស្ពាយចរិត ៥ នេះតាមខ្លួនទៀត ជីវិតនេះបើមិនសៀង ក៏ស្ពៃដែរ

Share This

ដាច់ឆ្នាំ ២០២៤ ចូលដល់ជាងពាក់កណ្តាលឆ្នាំ ២០២៥ ហើយ អ្វីដែលធ្វើទៅល្អពីឆ្នាំចាស់ គួរតែបន្តអភិវឌ្ឍន៍បន្ថែមទៀតនៅឆ្នាំថ្មី រីឯអ្វីដែលមិនល្អ គួរតែទទួលស្គាល់ និង កែប្រែដើម្បីឱ្យជីវិតរស់នៅកាន់តែប្រសើរឡើង។​ យើងសូមលើកពីអត្តចរិត និង អាកប្បកិរិយា ៥ យ៉ាង ដែលអ្នកមិនគួរស្ពាយវាបន្តទៀត​ ពុំដូច្នោះជីវិតអ្នកនឹងមិនប្រសើរ ហើយថែមទាំងគ្មានអ្នករាប់រកទៀត។

១. ធ្វេសប្រហែសក្នុងទំនាក់ទំនង

មិនថាមិត្តភក្តិ ក្រុមគ្រួសារ ឬស្នេហា បើអ្នកបន្តធ្វើសកម្មភាពទាំងនេះ នោះទំនាក់ទំនងនឹងមិនរលូនបន្តទៀត ឬអាចកាត់ផ្តាច់តែម្តង។ រាប់តាំងពីការមិនឆ្លើយតបសារ ព្រងើយកន្តើយនឹងសារ ​មិនខលទំនាក់ទំនង មិនភ្ជាប់ការសន្ទនាគ្នា មិនខ្ចីជួបមុខ ដែលទាំងនេះធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនមិនសំខាន់ចំពោះអ្នក។ ដូច្នេះ មិនថារវល់យ៉ាងណា ហោចណាស់ឆ្លៀតពេលសកម្មចំពោះការស្តាប់ និង ឆ្លើយតបទៅកាន់ពួកគេ ដែលបង្ហាញពីការឱ្យតម្លៃនៅក្នុងការទំនាក់ទំនងរវាងគ្នា។

២​. និយាយដើម

បើទោះការនិយាយដើមអ្នកដទៃនៅក្រោយខ្នង មិនបង្កជាបញ្ហាថ្វី តែយូរៗទៅវានឹងបង្ហាញថាអ្នកជាមនុស្សមិនគួរឱ្យទុកចិត្ត និង មិនគួរឱ្យគោរព។ ផ្លាស់ប្តូរការនិយាយអវិជ្ជមានពីអ្នកដទៃ ដោយងាកមកផ្តោតការសន្ទនាបែបវិជ្ជមាន ដើម្បីការកសាងទំនាក់ទំនងឱ្យរឹងមាំ និង មានទំនាក់ទំនងដ៏ពិតប្រាកដ។

៣. ចូលចិត្តរិះគន់គេ

បើសម្គាល់ថាខ្លួនចូលចិត្តរិះគន់គេ ចូលចិត្តផ្តល់ដំបូន្មានទាំងដែលគេមិនបានសុំជំនួយ ឬចង្អុលបង្ហាញគេឱ្យធ្វើតាមខ្លួន នោះវានឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍ត្រូវបានមាក់ងាយឬគ្មានតម្លៃ។ ជំនួសមកវិញ អ្នកគួរព្យាយាមគាំទ្រ និង អបអរពួកគេចំពោះការខិតខំប្រឹងប្រែងឬភាពជោគជ័យ ទើបជាការប្រសើរ។

៤. មិនគោរពពាក្យសន្យា

បើមិនច្បាស់ សូមកុំសន្យា ទាំងមិត្តភក្តិ ក្រុមគ្រួសារ និង ស្នេហា។ មិនថាការសន្យាតូចឬធំ បើអ្នកមិនគោរពពាក្យសន្យា វានឹងធ្វើឱ្យពួកគេលែងជឿជាក់មកលើអ្នក។ តែងតែច្បាស់លាស់ទៅលើអ្វីដែលអ្នកបាននិយាយ ហើយធ្វើវាឱ្យចេញជារូបរាង នោះអ្នកនឹងអាចរក្សាភាពជឿជាក់ ក្លាយជាមនុស្សម្នាក់ដ៏គួរឱ្យទុកចិត្ត។

៥. ឱ្យគេខ្វល់តែពីខ្លួនឯង​

នៅក្នុងការសន្ទនា កាលណានិយាយផ្តោតប្រធានបទតែលើខ្លួនឯង វាអាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍ឆ្ងាយ ជួនធ្វើឱ្យពួកគេធុញទ្រាន់ទៀតផង។ ទន្ទឹមនឹងការនិយាយពីរឿងរបស់អ្នក អ្នកគួរផ្តោតការចាប់អារម្មណ៍ទៅលើសាច់រឿង ឬការនិយាយរបស់អ្នកដទៃ ឬចែករំលែកគំនិតគ្នា ទើបធ្វើឱ្យមិត្តភាពស៊ីជម្រៅ និង យូរអង្វែង។

ជារួមមក ការកែប្រែតែប៉ុន្មានចំណុចទាំងនេះពីឆ្នាំចាស់ នឹងជំរុញទំនាក់ទំនងប្រកបដោយការគោរព គិតវិជ្ជមាន ដែលរក្សាចំណងមិត្តភាពឱ្យកាន់តែរឹងមាំយូរអង្វែងសម្រាប់ឆ្នាំថ្មី៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ