នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង ដែលជាគ្រូហុងស៊ុយដ៏មានប្រជាប្រិយភាព បានចែករំលែកចំណេះដឹងហុងស៊ុយឱ្យបានដឹងថា ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ គឺជា «ថ្ងៃលាងរឿងអពមង្គល»។
លោកគ្រូ ចិនសែ ម៉ុង មានបញ្ជាក់ឱ្យដឹងថា ចំពោះការលាងរឿងអពមង្គល នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ គឺមិនកំណត់ម៉ោងធ្វើទេ អានចប់ភ្លាមទៅធ្វើភ្លាមក៏បានដែរ ដែលលោកអ្នកត្រូវការតែ គ្រឿងធ្វើមួយចំនួនរួមមាន អំបិលម៉ដ្ឋ ៤ ក្ដាប់ + អង្ករ ៣ ក្ដាប់ + ទៀនក្រហម ១ ដើម + ធូប ៣ សសៃរ ហើយចំពោះទីតាំង គែអាចធ្វើនៅមុខផ្ទះ នៅមុខតូប ឬមុខហាងរកស៊ីជាដើម។
ចំពោះរបៀបធ្វើ លោកគ្រូបានរៀបរាប់ដូចតទៅ៖ «យកអំបិល និង អង្ករលាយគ្នាក្នុងចានមួយ រួចយកទៅដាក់នៅលើដីមុខហាង មុខតូប ឬ មុខផ្ទះ រួចដោត និង ដុតទៀនក្រហមលើដី អុចធូប ៣ សសៃរ ( និយាយថា បើឯងមកបិទ មកបាំង សូមឯងយកអង្ករ ហើយចាកចេញចុះ នេះបើឯងមកបិទ មកបាំង សូមឯងរលាយសាបទៅវិញចុះ) និយាយបែបនេះ ៣ ដង រួចដោតធូបក្នុងចានអំបិលអង្ករ ទុកដល់ធូបឆេះបានពាក់កណ្ដាល ចាំយកអំបិល ឬ អង្ករ បាចឱ្យសព្វមុខផ្ទះជាការស្រេច» ចំណែកធូបដែលនៅមិនទាន់ឆេះអស់ អាចយកទៅដោតនៅផើងផ្កាក៏បាន៕
ប្រភព ៖ ហុងស៊ុយ