ថ្ងៃចូលឆ្នាំថ្មីកម្ពុជា និង ឡាវ ប៉ះចំថ្ងៃចន្ទ ឯទេវតាព្រះនាម គោរាគៈទេវី តែថៃចូលថ្ងៃអាទិត្យ ប៉ះចំវេនព្រះនាង ទុង្សាទេវី

Share This

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកចូលមកហើយនៅថ្ងៃទី ១៤ ខែមេសាខាងមុននេះ។ យ៉ាងណាមិញ មិនមែនតែកម្ពុជាទេដែលតែប្រារព្ធពិធីបុណ្យនេះ ក្នុងនោះគេឃើញមានប្រទេសជិតខាងកម្ពុជាចំនួន ៣ ទៀត ដូចជា ថៃ ឡាវ មីយ៉ាន់ម៉ា ក៏តែងរៀបចំពិធិបុណ្យនេះផងដែរ។ ខាងក្រោមនេះគឺជាពេលវេលា និង ព្រះនាមទេវតាឆ្នាំថ្មីដែលយាងចុះមកជម្ពូរទ្វីបតាមជំនឿប្រទេសនីមួយៗ។

១. ថ្ងៃចូលឆ្នាំថ្មីប្រទេសកម្ពុជា និង ទេវតា

ប្រទេសកម្ពុជា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នឹងឈានចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺ។ រីឯទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។

២. ថ្ងៃចូលឆ្នាំថ្មីប្រទេសថៃ និង ទេវតា

សម្រាប់ប្រទេសថៃវិញ ថ្ងៃចូលឆ្នាំថ្មីត្រូវនឹងថ្ងៃអាទិត្រ ទី ១៣ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃមហាសង្ក្រាន្ត ត្រូវនឹងវេលាម៉ោង ៤ និង ២៨ នាទី និង ២៨ វិនាទីព្រឹក ចំណែកទេវតាដែលប្រជាជនថៃហៅថា នាង​សង្ក្រាន្ត មាន​ឈ្មោះ​ ទុង្សាទេវី សៀតផ្កាទទឹមលម្អ សោយផ្លែល្វា ដៃស្តាំកាន់កងចក្រ រីឯដៃឆ្វេងកាន់ខ្យងស័ង្ខ និង បិទភ្នែកផ្ទំលើសត្វគ្រុឌ ជាយានជំនិះ។

៣. ថ្ងៃចូលឆ្នាំថ្មីប្រទេសឡាវ និង ទេវតា

ចំណែកប្រទេសឡាវ ថ្ងៃចូលឆ្នាំថ្មីនឹងប្រព្រឹត្តនៅថ្ងៃច័ន្ទ ទី ១៤ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃសង្ក្រានល្លួង ត្រូវនឹងវេលាម៉ោង ៤ និង ៤៨ នាទីព្រឹក ប្រហាកប្រហែលនឹងកម្ពុជាដែរ ដោយទេវតាដែលប្រជាជនឡាវហៅថា នាងស័ងខាន នឹងត្រូវយាងចុះមកឆ្នាំថ្មីនេះមានឈ្មោះថា គោរាគៈទេវី ដោយព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ព្រមទាំងមានសត្វខ្លាជាយានជំនិះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ព័ត៌មានបន្ថែម

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ