ថ្មីៗនេះ អាជ្ញាធរប្រទេសថៃដែលមានដូចជា ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) នាយកដ្ឋានបង្ក្រាបបទល្មើស (CSD) បានសហការគ្នាក្របួចមេខ្លោងស្រី ៣ នាក់ ដែលជាជនជាតិថៃ ក្នុងករណីគប់គិតជាមួយជនជាតិនីហ្សេរីយ៉ា មកបោកប្រាស់ជាតិសាសន៍ឯងអស់ទឹកប្រាក់ជាង ៦ ០០០ ដុល្លារដែលស្មើនឹងជាង ១៨ លានដុល្លារអាមេរិក តាមរយៈការល្បួងស្នេហា។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីទាំង ៣ នាក់នេះ បានចាប់ផ្តើមគប់គិតគ្នាជាមួយជនជាតិនីហ្សេរីយ៉ាតាំងពីឆ្នាំ ២០១៩ កន្លងទៅ ដោយប្រើល្បិចល្បួងស្ត្រីថៃឱ្យលង់ស្នេហ៍តាមអ៊ីនធឺណិត រួចក៏បញ្ចុះបញ្ចូលឱ្យផ្ញើលុយចេញទៅ ដែលសរុបជាទឹកប្រាក់មកទល់ពេលនេះ គឺជាង ៦ ០០០ លានបាតឯណោះ។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីទាំង ៣ នាក់នេះ មានតួនាទីដើររកមនុស្សឱ្យបើកបញ្ជីធនាគារខុសច្បាប់ ដើម្បីទទួលលុយពីជនរងគ្រោះ រួចហើយដកប្រាក់ និងស៊ីកម្រៃជើងសាពី ២ ទៅ ១០ ភាគរយ។ ក្រោយពីចាប់ខ្លួនហើយ ស្រ្តីទាំង ៣ នេះត្រូវប៉ូលិសចោទប្រកាន់ពីបទការចូលរួមក្នុងក្រុមឧក្រិដ្ឋកម្មឆ្លងដែន ការរៀបចំឧក្រិដ្ឋកម្ម ការគប់គិតលាងលុយកខ្វក់។ យ៉ាងណាមិញ ជនសង្ស័យទាំងអស់បានបដិសេធការចោទប្រកាន់៕
ប្រភព៖ AMARINTV