ថៃ កំពុងឈឺក្បាលវីវក់ ក្រោយត្រូវក្រុមចលនា BRN អុកឡុកលួចដាក់គ្រា-ប់-បែ-ក នៅតាមតំបន់ទេសចរណ៍សំខាន់ៗ

Share This

ថ្មីៗនេះ អ្នកនាំពាក្យប្រចាំទីបញ្ជាការតំបន់ទី ៤ របស់ថៃ បានទម្លាយទាក់ទងករណីដែលមានជនល្មើសលួចដាក់គ្រាប់បែកនៅក្នុងតំបន់មួយចំនួននៃខេត្ត Phang Nga Krabi និង Phuket។

អ្នកនាំពាក្យបានឱ្យដឹងថា ចាប់ពីខែធ្នូ ឆ្នាំ ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ មានការលួចដាក់គ្រាប់បែកចំនួន ១១ កន្លែង នៅក្នុងខេត្តចំនួន ៣ ដែលមានដូចជា Phang Nga Krabi និង Phuket។ ក្នុងនោះ ខេត្ត Krabi ចំនួន៤ កន្លែង មានគ្រាប់បែកចំនួន ៥ គ្រាប់ ខេត្ត Phang Nga ចំនួន ១ កន្លែង មានគ្រាប់បែកចំនួន ១ គ្រាប់ ខេត្តភូកេតចំនួន ៦ កន្លែង មានគ្រាប់បែកចំនួន ៦ គ្រាប់ និងចាប់បាន ១ គ្រាប់ជាមួយនឹងជនសង្ស័យ សរុប ១៥ គ្រាប់។ ដោយឡែក ទីតាំងនៃការដាក់គ្រាប់បែក ភាគច្រើនផ្តោតលើទេសចរណ៍ ព្រលានយន្តហោះ និងនៅមុខផ្ទះរបស់អភិបាលខេត្ត ហើយគ្រាប់បែកភាគច្រើនមានទំហំ​តូច មិន​មាន​កម្លាំង​ខ្លាំង មិនអាចបណ្តាលឱ្យប៉ះពាល់ដល់ជីវិត តែចេតនារបស់ជនល្មើស គឺគ្រាន់តែបង្កើតរូបភាពអសន្តិសុខ និង បង្កភាពចលាចល។

យ៉ាងណាមិញ ខាងអាជ្ញាធរឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ ជាជនស្ថិតក្នុងក្រុមចលនា BRN ដែលជា​ក្រុម​បះបោរ​ផ្តាច់ខ្លួនស្វែងរកឯករាជ្យសម្រាប់​ប្រជាជន​ម៉ា​ឡេ​-​ម៉ូ​ស្លី​ម​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​។ ក្រុមនេះបានបង្កអសន្តិសុខផ្សេងៗនៅក្នុងប្រទេសថៃដូចខាងលើ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលឱ្យមានការចរចាជាមួយពួកគេ ក្នុងការផ្តល់តម្រូវការដែលពួកគេចង់បាន៕

ប្រភព៖ Thairath

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ