ថៃមិនដឹងក្បាលកន្ទុយ បង្ហោះមិនខ្មាសថាឈុតតំណាងជាតិខ្មែរ ដែល ហ្វីយ៉ាតា ត្រៀមបង្ហាញថ្ងៃស្អែក គឺប្រឡាយកាត់ពីឈុតថៃ

Share This

ស្របពេលកម្មវិធីអន្តរជាតិ Miss Universe 2025 ឈានដល់វគ្គប្រកួតបឋម ដែលមានវិញ្ញាសារបង្ហាញឈុតតំណាងជាតិ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រឡេកមើលមហាជនអ្នកតាមដានវិស័យបវរកញ្ញាកម្ពុជា ក៏កំពុងចាប់អារម្មណ៍ចែករំលែកសរសើរពេញចិត្តពីឈុតតំណាងជាតិដ៏ប្រណីតរបស់កម្ពុជា ដែលបវរកញ្ញា ហ្វីយ៉ាតា យកទៅប្រកួតលើឆាកអន្តរជាតិនេះ គឺមានឈ្មោះថា ចាប៉ីដងវែង (Golden Japei) ដែលត្រៀមបង្ហាញនៅវគ្គប្រកួតបឋមថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ឈុតតំណាងជាតិរបស់កម្ពុជា «ចាប៉ីដងវែង (Golden Japei )» នេះដែរ ធ្វើឡើងដោយគំនិតច្នៃប្រឌិតផ្ទាល់ពីបវរកញ្ញា ហ្វីយ៉ាតា និង អ្នកច្នៃម៉ូត ដែលជាឈុតជាប់ Best National Costume កាលពីប្រកួតកម្មវិធីក្នុងស្រុក Miss Universe Cambodia 2025 ដោយមានការរចនាឡើងយ៉ាងប្រណីតស្រស់ស្អាត រំលេចដោយក្បូរក្បាច់វប្បធម៌ខ្មែរ អមជាមួយនឹងចាប៉ីដងវែង ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិពិភពលោក។

ស្របពេលបណ្ដាញសង្គមកម្ពុជាកំពុងចែករំលែកពីឈុតតំណាងជាតិដ៏ប្រណីតនេះដែរ ក៏បានឃើញខាងបណ្ដាហ្វេស​ប៊ុក​ផេក​របស់ថៃជាច្រើន បានចែករំលែកពីឈុតតំណាងជាតិកម្ពុជាទៅប្រៀបធៀបនឹងឈុតរបស់ថៃ ដែលបានលើកឡើង​ថាឈុត និង គ្រឿងប្រដាប់របស់កម្ពុជា គឺរចនាយកលំនាំពីឈុតថៃទៀតផង។ ក្នុងនោះ ហ្វេសប៊ុកថៃទាំងនោះ បានលើកនិយាយពីការច្នៃរចនាម៉ូតឈុត ក៏ដូចជាគ្រឿងអលង្ការរបស់ខ្មែរ ថាយកម៉ូតតាមឈុតរបស់ថៃឈ្មោះ Chitlada និង បវរកញ្ញា Amanda ព្រមទាំងឧបករណ៍ភ្លេងចាប៉ីដងវែង ក៏ធ្វើឡើងតាមលំនាំថៃដូចបវរកញ្ញា Antonia កាន់កាលពីឆ្នាំ ២០២៣។

យ៉ាងណាមិញ ក្រឡេកមកមើលជុំវិញអត្ថន័យ ក៏ដូចជាប្រភពនៃការច្នៃម៉ូតឈុតតំណាងជាតិកម្ពុជាដ៏ប្រណីតល្អឯកនេះ គឺមានអន្ថន័យថា ៖ «Golden Japei / ចាប៉ីដងវែង: ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិពិភពលោក ដោយអង្គការ UNESCO នាថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី។ ចាប៉ី ដែលមានសំឡេងពីរោះ គឺធ្វើតាមពាក្យពោលថា “ស្នូក រាំង ដង ក្រសាំង សន្ទះ ខ្ទុម្ព គីង្គក់ ធ្នង់ ខ្ទង់ ឆ្អឹង”។ តាមគំនិត ចាស់បុរាណបានឱ្យនិមិត្ដរូបលើឧបករណ៍នេះថា “ស្នូកតំណាងក្បាលនាគ, ដងតំណាងខ្លួននាគ, ប្រពែតំណាងកន្ទុយនាគ” ដែលបង្ហាញពីតម្លៃនៃវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក។ ដំឡើងឈុតដោយ ស្ករគ្រាប់»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ស្តីថាឱ្យបុគ្គលិកក្រោមឱវាទ គប្បីប្រកបដោយសីលធម៌ នេះជាទង្វើបង្ហាញច្បាស់ៗ ធ្វើមេគេ តែខ្វះភាពជាអ្នកដឹកនាំល្អ

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ព័ត៌មានបន្ថែម

ផ្ទុះល្បីខ្លាំងមិនសាប ឥលូវលេចឮថា តុក្កតា Labubu ជិតផលិតជាសាច់រឿងបញ្ចាំងដាក់រោងកុនទៀត

ឆេង ប្រសិទ្ធ ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ពីកុមារាតូចច្រមក់ក្លាយជាកំលោះសង្ហា ក្រោយស្ងប់ស្ងាត់មួយរយៈ

មុខឡើងកំប្លង់ៗ! ទីបំផុត តារាកំប្លែង ខ្ញុង សម្រាលបានកូនស្រីដ៏ឃ្យូត ប្រកបដោយសុវត្ថិភាពទាំងម្ដាយ និង កូន

មួយឈុតៗចេញមកមិនឱ្យខកចិត្ត! ឱក សុគន្ធកញ្ញា បង្ហាញខ្លួនក្នុងឈុត ២ នេះ ច្នៃដោយជាងល្បីក្នុងស្រុក កំពុងផ្ទុះសរសើរខ្លាំង

អាយុចូល ៣០ ជាងហើយ តារាប្រុសស្រី ២ រូបនេះអត់ខ្វល់រកគូសាងគ្រួសារ តែសំងំៗធ្វើរឿងមួយបានសម្រេចជូនអ្នកមានគុណ

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្វែងរកព័ត៌មាន​ ឬវីដេអូ