តាមរយៈលិខិតដែលទទួលបានពីនាយកដ្ឋានព័ត៌មាន នៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឱ្យដឹងថាចាប់ពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ តទៅ ច្រកតំបន់ និង ច្រករបៀង រវាងព្រំដែនថៃ និង កម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី)។
តាមរយៈលិខិតបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ តទៅ ច្រកតំបន់ និង ច្រករបៀង រវាងព្រំដែនថៃ និង កម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចាពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចា ៤ ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និង តំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
តាមលិខិតបានឱ្យដឹងទៀតថា ច្រកតំបន់ ច្រករបៀង នៅតាមបណ្តាខេត្តនានា ជាប់ព្រំដែន ថៃ-កម្ពុជា ក៏នឹងត្រូវបិទជាបន្តបន្ទាប់ផងដែរ ដែលក្នុងនោះស្ថានអគ្គកុងស៊ុលនឹងរាយការណ៍បន្ថែមនៅពេលទទួលបាន ព័ត៌មានជាក់លាក់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖