ថៃកំពុងឈ្លោះជាមួយ Google Map! យោធាជាន់ខ្ពស់ថៃម្នាក់ ប្រតិកម្មក្រោយឃើញក្នុង Google Map ដៅទីតាំងប្រាសាទតាមាន់ធំក្នុងទឹកដីកម្ពុជា

Share This

នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ នៅទីបញ្ជាការកងយោធពលខេមរភូមិន្ទថៃ ឧត្តមសេនីយ៍ទោ Winthai Suvari អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទ ស្រាប់តែបានចេញមុខមកបំភ្លឺអំពីករណីក្ដៅគគុកមួយ ក្រោយមហាជនថៃមួយចំនួនជ្រួលច្របល់ផុសតាមបណ្តាញសង្គមបន្ទាប់ពីឃើញក្នុងកម្មវិធី Google Map បានដៅទីតាំងប្រាសាទតាមាន់ធំចេញពីទឹកដីថៃ មកនៅទឹកដីកម្ពុជា។

លោក Winthai Suvari ដែលជាអ្នកនាំពាក្យកងយោធពលខេមរភូមិន្ទថៃ បានពន្យល់ពីករណីនេះក្នុងន័យកុំឱ្យប្រជាជនថៃព្រួយបារម្ភថា Google Map ដែលផ្លាស់ទីបង្គោលប្រាសាទតាមាន់ធំពីថៃមកកម្ពុជា គឺពុំមានច្បាស់លាស់ផ្លូវច្បាប់ក្នុងតុលាការយុត្តិធម៌អន្តរជាតិទេ។ លោកបញ្ជាក់ទៀតថា ប្រទេស​ថៃ​បាន​អនុវត្ត​អធិបតេយ្យភាព​លើ​តំបន់​ប្រាសាទ​តា​មាន់​ធំ​យូរមក​ហើយ ដោយប្រកាន់ខ្ជាប់នូវភស្តុតាងភូមិសាស្ត្រ និង ការគ្រប់គ្រងរបស់ភ្នាក់ងាររដ្ឋាភិបាល។

លោក Winthai Suvari បានបញ្ជាក់លម្អិតថា បន្ទាត់ព្រំដែនដែលបង្ហាញក្នុង Google Map ជារឿងដែលមនុស្សទូទៅអាចកែប្រែបាន និង ប្រើសម្រាប់សម្រួលក្នុងការធ្វើដំណើរប៉ុណ្ណោះ វាមិនមែនជាព័ត៌មានផ្លូវការ មិនមានឥទ្ធិពលតាមផ្លូវច្បាប់ និង មិនអាចយកជាភស្តុតាងទៅតុលាការអន្តរជាតិបាននោះទេ។ លោកថា ថៃ​បាន​អនុវត្ត​អធិបតេយ្យភាព​លើ​តំបន់​ប្រាសាទ​តា​មាន់​ធំ ​ដោយ​ផ្អែក​លើ​ភស្តុតាង​ភូមិសាស្ត្រពិតប្រាកដ ហើយបើទោះជាប្រជាជនខ្មែរបានទៅដល់ប្រាសាទនោះក៏ដោយ វា​ស្ថិត​នៅ​ក្រោម​ការ​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក។

ជារួមព័ត៌មាននៅក្នុង Google Maps អាចមានភាពមិនត្រឹមត្រូវ និង មិនអាចត្រូវបានប្រើប្រាស់ជាភស្តុតាងនៅតុលាការយុត្តិធម៌អន្តរជាតិឡើយ ហើយប្រទេសថៃនៅតែកាន់កាប់ ព្រមទាំងគ្រប់គ្រងតំបន់ប្រាសាទតាមាន់ធំដូចធម្មតា ដោយគ្មានការផ្លាស់ប្តូរស្ថានភាពលើទឹកដីជាក់ស្តែងនោះទេ។

ការបកស្រាយនេះ គឺធ្វើឡើងបន្ទាប់ប្រជាជនថៃមួយចំនួនបានឃើញនៅក្នុងកម្មវិធី Google Map ពីការដៅទីតាំងតំបន់ប្រាសាទតាមាន់ធំចេញពីទឹកដីថៃមកទឹកដីកម្ពុជា ដោយពួកគេមានការព្រួយបារម្ភថាការនេះកម្ពុជាអាចយកបង្កើតជាភស្តុតាង និង ធ្វើជាឯកសារយោងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ លោកសង្កត់ធ្ងន់ចំពោះប្រជាពលរដ្ឋថៃថា កុំយល់ច្រលំថាប្រាសាទតាមាន់ធំស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយថាថៃចង់ឈ្លានពានទឹកដីកម្ពុជា និង ដណ្តើមយកប្រាសាទតាមាន់ធំឱ្យសោះ៕

ប្រភព៖ Naewna

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ