ថែសុខភាពផង! ព្យុះទី២០ ឈ្មោះ «ប៊ូឡូយ» មានឥទ្ធិពលតិចតួចលើកម្ពុជា បណ្ដាលឱ្យមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងប្រទេស

Share This

នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា  ព្យុះទី ២០ ឈ្មោះ ប៊ូឡូយ (Bualoi) T2520 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ខណៈគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖

១. តំបន់វាលទំនាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសបូព៌ និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសបូព៌ និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៦ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ក្រចេះ ស្ទឹងត្រែង ស្ទឹងត្រែង រតនគិរី រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសនិរតី និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។

– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

ចាក់ផ្សាយឡើងវិញភ្លាម កម្មវិធី «កម្លាំងគោជល់» រកឃើញបេក្ខជនឆ្នើម ដណ្តើមបានអាវក្លាយជាបេក្ខជនពេញសិទ្ធិទៀតហើយ!

ព័ត៌មានបន្ថែម

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ចំណូលចិត្តប្លែកខុសគេ! សត្វស្លូតៗមិនចិញ្ចឹម ទៅចិញ្ចឹមតោ មានអីវារួចចេញពីទ្រុង ដេ-ញ-ខាំមនុស្សម្នាក្នុងភូមិប៊ិះបង្កគ្រោះធំ

អ៊ូអរដូចបុណ្យអុំទូក! ផ្លូវថ្មើរជើង Walk Street សៅរ៍-អាទិត្យម្សិលមិញ មានភ្ញៀវជាតិ-អន្តរជាតិ សម្រុកទៅដើរលេងណែនក្ដន់

គួរឱ្យខ្លាច! ទិដ្ឋភាពដ្រូនរាប់រយគ្រឿងនៅចិន ឆេះធ្លាក់ប្រសាចមកលើហ្វូងមនុស្សនៅក្រោម ដូចដុំអាចម៍ផ្កាយធ្លាក់មកបំផ្លាញលោក

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសជូនថវិកា ២ លានរៀល ដល់យុវជនដែលតស៊ូដើរពីភ្នំពេញ ទៅខេត្តរតនគិរី

មាសកំពុងឡើងថ្លៃ ក្រុមចោរខ្វារ-ក ចូលប្លន់ហាងមាសមួយកន្លែងនៅខេត្តណារ៉ាធីវ៉ាត់ កក្រើកដូចរឿងហូលីវូដ

ល្បិចថ្មី! អ្នករត់កង់បីម្នាក់ បន្លំ QR Code យកលុយពីភ្ញៀវបរទេស ពី ៧២០០ រៀល ទៅជា ៧២០០ ដុល្លារ ត្រូវប៉ូលិសឃាត់ខ្លួនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ