ជាឱកាសដ៏ល្អសម្រាប់អ្នកដែលកំពុងចង់ស្វែងរកការងារ នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្មីៗនេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ បានជូនដំណឹងឱ្យបានដឹងថា ខាងទីភ្នាក់ងារ និង វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានសហការគ្នារៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ២០៣៤ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ១៩ ។
វេទិកាការងារនេះដែរ នឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារ ដែលពួកគេអាចដាក់ពាក្យភ្លាមបានសម្ភាសភ្លាមៗ ហើយអ្នកមិនទាន់មានបទពិសោធ ក៏អាចដាក់ពាក្យបានដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និង តេលេក្រាម ០៧៧ ២៣២ ៣៧៨ ឬ គេហទំព័រ www.nea.gov.kh និង ទំព័រ Facebook (neakhmer)៕