នៅព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ពិធីមង្គលការរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បាន និង កំពុងរៀបចំយ៉ាងអធឹកអធមនៅឯអគារ OCIC ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិជាច្រើនផងដែរ។
ពិធីនាព្រឹកនេះ បានរៀបចំយ៉ាងសម្បូរបែបតាមប្រពៃណីខ្មែរ ដោយមានការរៀបចំតាមលំដាប់លំដោយដូចជា ពិធីហែជំនូន បំពាក់ចិញ្ចៀន កាត់សក់ សំពះផ្ទឹម ជាដើម។
យ៉ាងណាមិញ ក្រៅពីកូនកំលោះក្រមុំ ដែលកំពុងទទួលបានការចាប់ក្រសែភ្នែកពីសំណាក់មហាជននោះ គេក៏បានចាប់អារម្មណ៍នឹងអ្នកកំដរខាងកូនក្រមុំទាំង ៣ រូប ដូចគ្នាដែរ ដោយសុទ្ធសឹងតែជាតារាស្រី និង Influencer មានប្រជាប្រិយភាព រួមមាន កញ្ញា ជីជី, កញ្ញា ជេស៊ីកា និង កញ្ញា ចាណា មីន ជាដើម។
ក្នុងនោះដែរ អ្នកគាំទ្របានសរសើរទាំងកូនក្រមុំ និង អ្នកកំដរទាំង ៣ រូប ថាពិតជាស្រស់ស្អាតក្នុងឈុតប្រពៃណី មើលទៅស្រស់ស្អាតត្រសងគ្នាយ៉ាងខ្លាំង៕