នាព្រឹកព្រលឹមថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំយុវជន និង កីឡា បានជូនដំណឹងឱ្យបានដឹងថា ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានទទួលផ្ទៀងផ្ទាត់ និង ដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥។
តាមរយៈសកម្មភាពដឹកជញ្ជូនប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានី-ខេត្ត គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន។
គួរឱ្យដឹងផងដែរថា ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងបានពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៦ គឺ៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និង សហភាពសហព័ន្ធយុវជនកម្ពុជា៕