អ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេស ក្នុងកម្មវិធី Miss Earth Cambodia 2025 ច្បាស់ជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ស្ថាប័ន MEC បានតែងតាំង កញ្ញា សារ៉ាន់ គឹមឡាង លំដាប់រង Miss Cosmo Cambodia 2025 បន្ទាប់ពីចូលរួមធ្វើបទបង្ហាញពីការតស៊ូមតិ និង សម្ភាសផ្ទាល់មាត់ជាមួយម្ចាស់កម្មវិធី បន្ទាប់ពីឃើញថា បវរកញ្ញារូបនេះ ពិតជាស័ក្តិសម ក្លាយជាម្ចាស់មកុដនៃ Miss Earth Cambodia 2025 ។
យ៉ាងណាមិញ ក្រោយការប្រកាសតំណែង Miss Earth Cambodia 2025 បានទៅលើបវរកញ្ញា សារ៉ាន់ គឹមឡាង ហើយនោះ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ បវរកញ្ញាកម្ពុជារូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Earth 2025 ហើយ។
ក្រោយធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីន Miss Earth Cambodia 2025 រូបនេះ បាន និង កំពុងបង្ហាញសកម្មភាពនានាជាមួយនឹងបវរកញ្ញាតំណាងឱ្យប្រទេសផ្សេងៗ ដើម្បីរង់ចាំការប្រកួតជាបន្តបន្ទាប់៕