ក្រៅពីខេត្តកំពត ពេលនេះខេត្តព្រៃវែង ត្រូវបានមហាជនកត់សម្គាល់ថា ជាខេត្តទី ២ ហើយ ដែលមានរៀបចំសួនបាញ់ទឹក មានភ្លើងពណ៌រត់ទៅតាមចង្វាក់ភ្លេង ដែលជាសមិទ្ធផលថ្មីមួយ ស្ថិតនៅមុខសាលាខេត្ត ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែងផ្ទាល់តែម្ដង។

យ៉ាងណាមិញ សួនទឹកដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបានបង្ហោះឡើងដោយគណនីឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រែវែង ដែលលោកបានបង្ហោះទិដ្ឋភាពសួនបាញ់ទឹក នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ព្រមទាំងបញ្ជាក់ឱ្យដឹងថា ៖ «មុខសាលាខេត្ត ក្នុងក្រុងព្រៃវែង! ស្ថិតក្នុងការសាកល្បងប៉ុណ្ណោះ ភាពស្អាតនឹងមានលើសនេះ គេហៅថា សួនទឹកផ្សងស្នេហ៍! កូនអ្នកព្រៃវែង ហ៊ានស៊ែឱ្យផ្ទុះមេដៃឬអត់ប៉ុណ្ណឹង»។

យ៉ាងណាមិញ តាមរយៈសកម្មភាពវីដេអូប្រមាណជិត ២ នាទី ពិតជាបានបង្ហាញនូវទិដ្ឋភាពដ៏ស្រស់ស្អាតនៃភ្លើងចម្រុះពណ៌ ចេញមកពីសួនដែលបាញ់ទឹកចេញមក រេរាំទៅតាមចង្វាក់ភ្លេងដ៏ពីរោះរណ្ដំ ពិតជាទាក់ចិត្តឱ្យចង់ទៅទស្សនាកម្សាន្តអារម្មណ៍ដោយផ្ទាល់ភ្នែកផងដែរ៕
