កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន បានផ្តល់យោបល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណាលើចំណុចមួយចំនួនហើយនោះ រយៈពេលត្រឹម ១២ ម៉ោង បើគិតចាប់តាំងពីម៉ោង ១២ យប់រំលងអធ្រាត្រថ្ងៃទី ១២ ចូលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ កម្ពុជាបានធ្វើចំណាត់ការជាបន្តបន្ទាប់ទៅកាន់ភាគីប្រទេសថៃ។ ក្នុងនោះរួមមាន៖
១. បញ្ឈប់ការចាក់ផ្សាយភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ និង រោងភាពយន្ត។
២. កម្ពុជា សម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និង អ៊ីនធឺណេតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។
៣. រាជរដ្ឋាភិបាល បិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈច្រកនេះ ថៃប្រើដើម្បីដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ៕